6 ដូច្នោះ យើងខ្ញុំបានសង់កំផែងឡើង ដរាបដល់បានជាប់ជុំវិញត្រឹមកំពស់ពាក់កណ្តាលធម្មតា ដ្បិតពួកបណ្តាជនគេមានចិត្តឧស្សាហ៍។
7 កាលសានបាឡាត និងថូប៊ីយ៉ា ព្រមទាំងពួកអារ៉ាប់ និងពួកអាំម៉ូន ហើយពួកអាសដូឌបានឮថាការជួសជុលកំផែងក្រុងយេរូសាឡិមចេះតែបានចំរើនឡើង ហើយថាកន្លែងបាក់បែកបានចាប់តាំងបិតភ្ជិតទៅវិញ នោះគេក៏មានសេចក្តីក្រោធជាខ្លាំង
8 ហើយគេប្រឹក្សាព្រមគ្នានឹងមកច្បាំងនឹងក្រុងយេរូសាឡិម ឲ្យបង្កើតការច្របល់ឡើង
9 ហើយដោយព្រោះគេ បានជាយើងខ្ញុំអធិស្ឋាន ដល់ព្រះនៃយើងរាល់គ្នា ហើយតាំងពួកចាំយាម ឲ្យរវាំងទាំងយប់ទាំងថ្ងៃ
10 ឯពួកយូដាគេនិយាយថា កំឡាំងរបស់ពួកអ្នកលីសែងបានអន់ថយទៅហើយ សំរាមក៏មានយ៉ាងសន្ធឹក ដល់ម៉្លេះបានជាយើងនឹងសង់កំផែងឡើងវិញពុំបាន
11 មួយទៀត ពួកខ្មាំងសត្រូវរបស់យើង គេនិយាយថា យើងនឹងលោចូលទៅដល់កណ្តាលគេ រួចសំឡាប់គេបង់ ហើយបញ្ឈប់ការនោះ មុនដែលគេដឹងខ្លួន ឬឃើញអ្វីផង
12 ឯពួកសាសន៍យូដា ដែលមានទីលំនៅនៅជិតគេ នោះក៏មកពីគ្រប់ទីកន្លែងរបស់ខ្លួន ប្រាប់យើងរាល់គ្នាដល់ទាំង១០ដងថា គេនឹងសង្ឃកមកលើយើង