នេហេមា 4:7-13 KHOV

7 កាល​សាន‌បា‌ឡាត និង​ថូប៊ីយ៉ា ព្រម​ទាំង​ពួក​អារ៉ាប់ និង​ពួក​អាំម៉ូន ហើយ​ពួក​អាសដូឌ​បាន​ឮ​ថា​ការ​ជួស‌ជុល​កំផែង​ក្រុង​យេរូ‌សាឡិម​ចេះ​តែ​បាន​ចំរើន​ឡើង ហើយ​ថា​កន្លែង​បាក់​បែក​បាន​ចាប់​តាំង​បិត‌ភ្ជិត​ទៅ​វិញ នោះ​គេ​ក៏​មាន​សេចក្តី​ក្រោធ​ជា​ខ្លាំង

8 ហើយ​គេ​ប្រឹក្សា​ព្រម​គ្នា​នឹង​មក​ច្បាំង​នឹង​ក្រុង​យេរូ‌សាឡិម ឲ្យ​បង្កើត​ការ​ច្របល់​ឡើង

9 ហើយ​ដោយ​ព្រោះ​គេ បាន​ជា​យើង​ខ្ញុំ​អធិស្ឋាន ដល់​ព្រះ​នៃ​យើង​រាល់​គ្នា ហើយ​តាំង​ពួក​ចាំ​យាម ឲ្យ​រវាំង​ទាំង​យប់​ទាំង​ថ្ងៃ

10 ឯ​ពួក​យូដា​គេ​និយាយ​ថា កំឡាំង​របស់​ពួក​អ្នក​លី‌សែង​បាន​អន់​ថយ​ទៅ​ហើយ សំរាម​ក៏​មាន​យ៉ាង​សន្ធឹក ដល់​ម៉្លេះ​បាន​ជា​យើង​នឹង​សង់​កំផែង​ឡើង​វិញ​ពុំ​បាន

11 មួយ​ទៀត ពួក​ខ្មាំង​សត្រូវ​របស់​យើង គេ​និយាយ​ថា យើង​នឹង​លោ​ចូល​ទៅ​ដល់​កណ្តាល​គេ រួច​សំឡាប់​គេ​បង់ ហើយ​បញ្ឈប់​ការ​នោះ មុន​ដែល​គេ​ដឹង​ខ្លួន ឬ​ឃើញ​អ្វី​ផង

12 ឯ​ពួក​សាសន៍​យូដា ដែល​មាន​ទី​លំនៅ​នៅ​ជិត​គេ នោះ​ក៏​មក​ពី​គ្រប់​ទី​កន្លែង​របស់​ខ្លួន ប្រាប់​យើង​រាល់​គ្នា​ដល់​ទាំង​១០​ដង​ថា គេ​នឹង​សង្ឃក​មក​លើ​យើង

13 ដូច្នេះ ខ្ញុំ​ក៏​ដាក់​ពួក​បណ្តា‌ជន ឲ្យ​កាន់​ដាវ​លំពែង និង​ធ្នូ​របស់​គេ ឈរ​នៅ​ត្រង់​កន្លែង​កំផែង​ទាបៗ ហើយ​នៅ​ខាង​លើ​ផង តាម​វង្ស​របស់​គេ