1 នៅគ្រានោះ មានសូរសំរែកជាខ្លាំងនៃពួកជន និងប្រពន្ធគេ កើតឡើងទាស់នឹងពួកបងប្អូន ជាសាសន៍យូដា
2 មានខ្លះនិយាយថា ពួកយើងខ្ញុំ និងកូនប្រុសកូនស្រីយើងខ្ញុំ មានគ្នាច្រើន សូមឲ្យយើងបានអាហារ ដើម្បីទទួលទាន ហើយរស់នៅ
3 មានខ្លះទៀតថា យើងខ្ញុំបានបញ្ចាំស្រែចំការ និងផ្ទះសំបែងរបស់យើងខ្ញុំហើយ សូមឲ្យយើងខ្ញុំបានអាហារទទួលទាន នៅគ្រាអំណត់នេះផង
4 ហើយមានខ្លះផ្សេងទៀតថា យើងខ្ញុំបានបញ្ចាំស្រែចំការរបស់យើងខ្ញុំ ដើម្បីយកប្រាក់បង់ពន្ធថ្វាយស្តេច