11 តែខ្ញុំឆ្លើយថា គួរគប្បីឲ្យមនុស្សបែបយ៉ាងខ្ញុំរត់ឬអី តើមានអ្នកឯណាមួយដូចខ្ញុំ ដែលនឹងចូលទៅក្នុងព្រះវិហារ ឲ្យតែរួចជីវិតនោះ ខ្ញុំមិនព្រមចូលទៅទេ
12 ខ្ញុំក៏ពិចារណាយល់ឃើញថា មិនមែនជាព្រះដែលបង្គាប់ដល់គាត់ដូច្នោះទេ គឺគាត់បានទាយទំនាយនេះ ទាស់នឹងខ្ញុំវិញ ហើយគឺថូប៊ីយ៉ា និងសានបាឡាតបានជួលគាត់ផង
13 គេបានជួលគាត់ប្រាថ្នាចង់គំរាម ឲ្យខ្ញុំភ័យ ដើម្បីឲ្យខ្ញុំបានធ្វើតាម ហើយមានបាបដូច្នោះ ប្រយោជន៍ឲ្យគេបានរឿង និងបង្ខូចឈ្មោះខ្ញុំ ហើយត្មះតិះដៀលដល់ខ្ញុំ
14 ឱព្រះនៃទូលបង្គំអើយ សូមទ្រង់នឹកចាំពីថូប៊ីយ៉ា និងសានបាឡាត តាមការដែលគេធ្វើទាំងនេះ ហើយពីនាងណូអាឌា ជាហោរា និងពួកហោរាឯទៀត ដែលចង់ឲ្យទូលបង្គំកើតមានសេចក្តីភ័យខ្លាចផង។
15 ដូច្នេះ នៅថ្ងៃ២៥ខែភទ្របទ នោះកំផែងបានធ្វើរួចជាស្រេច គឺក្នុងរវាង៥២ថ្ងៃ
16 កាលពួកខ្មាំងសត្រូវរបស់យើងទាំងប៉ុន្មានបានឮ នោះសាសន៍ដទៃទាំងប៉ុន្មានដែលនៅជុំវិញយើងក៏ភ័យខ្លាច ហើយគេទ្រោមចុះជាខ្លាំងនៅភ្នែកខ្លួនគេ ដោយយល់ឃើញថា ការនោះកើតឡើងអំពីព្រះនៃយើងទេ
17 ក្នុងរវាងនោះ ពួកអ្នកធំក្នុងសាសន៍យូដា គេក៏ផ្ញើសំបុត្រជាច្រើនច្បាប់ទៅថូប៊ីយ៉ា ហើយមានសំបុត្ររបស់ថូប៊ីយ៉ាមកដល់គេវិញដែរ