នេហេមា 7:1-4 KHOV

1 រីឯ​កាល​កំផែង​បាន​សង់​ឡើង​ជា​ស្រេច ហើយ​ខ្ញុំ​បាន​ដាក់​ផ្ទាំង​សន្លឹក​ទ្វារ​ទាំង​ប៉ុន្មាន រួច​បាន​ដំរូវ​ពួក​ឆ្មាំ​ទ្វារ ពួក​ចំរៀង និង​ពួក​លេវី ឲ្យ​ធ្វើ​ការ‌ងារ​ទៅ

2 នោះ​ខ្ញុំ​បាន​ប្រគល់​អំណាច​ត្រួត‌ត្រា​ក្រុង​យេរូ‌សាឡិម ដល់​ហាណានី ជា​បង​ប្អូន​ខ្ញុំ និង​ហា‌ណា‌នា ជា​មេ​បន្ទាយ ដ្បិត​គាត់​ជា​មនុស្ស​ស្មោះ‌ត្រង់ ក៏​កោត‌ខ្លាច​ដល់​ព្រះ​លើស​ជាង​មនុស្ស​ជា​ច្រើន

3 ហើយ​ខ្ញុំ​បាន​ហាម​គេ​ថា កុំ​ឲ្យ​បើក​ទ្វារ​ក្រុង​យេរូ‌សាឡិម មុន​ដែល​ថ្ងៃ​ភ្លឺ​ក្តៅ​ឡើយ ហើយ​កាល​គេ​នៅ​ចាំ​យាម នោះ​ត្រូវ​បិទ​ហើយ​ខ្ទាស់​រនុក​ទៅ​វិញ ក៏​ត្រូវ​ដំរូវ​ពួក​អ្នក​ខ្លះ​នៅ​ក្រុង​យេរូ‌សាឡិម ឲ្យ​ចាំ​យាម​តាម​វេន​គេ នៅ​ទល់​មុខ​នឹង​ផ្ទះ​គេ​រៀង​ខ្លួន

4 រីឯ​ទី​ក្រុង​ក៏​ធំ​ទូលាយ​ណាស់ តែ​បណ្តា‌ជន​មាន​គ្នា​តិច​ពេក ហើយ​ផ្ទះ‌សំបែង​មិន​ទាន់​បាន​សង់​នៅ​ឡើយ។