នេហេមា 7:5-11 KHOV

5 គ្រា​នោះ ព្រះ​នៃ​ខ្ញុំ​ទ្រង់​បណ្តាល​ចិត្ត​ខ្ញុំ ឲ្យ​ប្រមូល​ពួក​អ្នក​ធំ ពួក​មេ និង​ពួក​ជន ដើម្បី​នឹង​រាប់​គេ​តាម​ពង្សាវតារ ខ្ញុំ​ក៏​រក​ឃើញ​បញ្ជី​ពង្សាវតារ​នៃ​ពួក​អ្នក ដែល​ឡើង​មក​ជាន់​មុន ហើយ​ខ្ញុំ​ឃើញ​មាន​សេចក្តី​កត់​ទុក​ក្នុង​បញ្ជី​នោះ​ថា

6 នេះ​ជា​ពួក​អ្នក​ស្រុក ដែល​ចេញ​ពី​សណ្ឋាន​ជា​ឈ្លើយ ពី​ពួក​អស់​អ្នក​ដែល​នេប៊ូ‌ក្នេសា ជា​ស្តេច​បាប៊ី‌ឡូន បាន​ដឹក‌នាំ​ទៅ​នោះ ហើយ​បាន​វិល​មក​ឯ​ក្រុង​យេរូ‌សាឡិម និង​ស្រុក​យូដា​វិញ គ្រប់​គ្នា​ដល់​ទី​ក្រុង​របស់​គេ​រៀង​ខ្លួន

7 ជា​ពួក​អ្នក​ដែល​បាន​មក​ជា​មួយ​នឹង​សូរ៉ូ‌បា‌បិល យេសួរ នេហេមា អ័សារា រ៉ាអាមា ណាហា‌ម៉ានី ម៉ាដេ‌កាយ ប៊ីល‌សាន មីស‌ពេរែត ប៊ីកវ៉ាយ នេហ៊ូម និង​ប្អាណា។

8 នេះ​ជា​ចំនួន​នៃ​ពួក​មនុស្ស​សាសន៍​អ៊ីស្រា‌អែល គឺ​ពួក​ប៉ារ៉ូស មាន​២១៧២​នាក់

9 ពួក​សេផាធា មាន​៣៧២​នាក់

10 ពួក​អើរ៉ាស មាន​៦៥២​នាក់

11 ពួក​ផាហាត-ម៉ូអាប់ ខាង​កូន​ចៅ​យេសួរ និង​យ៉ូអាប់ មាន​២៨១៨​នាក់