នេហេមា 7:63-69 KHOV

63 ហើយ​ខាង​ពួក​សង្ឃ មាន​កូន​ចៅ​ហាបាយ៉ា កូន​ចៅ​ហាគូស កូន​ចៅ​បារស៊ី‌ឡាយ ជា​អ្នក​ដែល​បាន​យក​ពួក​កូន​ស្រី​របស់​បារស៊ី‌ឡាយ នៅ​ស្រុក​កាឡាត ធ្វើ​ជា​ប្រពន្ធ ហើយ​ក៏​ត្រូវ​ហៅ​តាម​ឈ្មោះ​គេ

64 អ្នក​ទាំង​នោះ​បាន​រក​ពង្សាវតារ​ជាតិ​របស់​ខ្លួន​មិន​ឃើញ​សោះ ហេតុ​នោះ​គេ​ត្រូវ​បណ្តេញ​ចេញ​ពី​ការ‌ងារ​ជា​សង្ឃ ទុក​ដូច​ជា​មាន​សៅ‌ហ្មង

65 ហើយ​លោក​ចៅ‌ហ្វាយ​ក៏​ប្រាប់​គេ​ថា មិន​ត្រូវ​ឲ្យ​គេ​បរិភោគ​ពី​របស់​បរិសុទ្ធ​បំផុត​ឡើយ ចាំ​ទំរាំ​ដល់​មាន​សង្ឃ​ម្នាក់​តាំង​ឡើង ដែល​មាន​យូរីម និង​ធូមីម។

66 ពួក​ជំនុំ​ទាំង​អស់​គ្នា​មាន​៤​ម៉ឺន​២​ពាន់​៣៦០​នាក់

67 ឥត​រាប់​ពួក​អ្នក​បំរើ​ប្រុស​ស្រី​របស់​គេ ដែល​មាន​ចំនួន​៧៣៣៧​នាក់​ទៀត​នោះ​ទេ ក៏​មាន​ពួក​ចំរៀង​ទាំង​ប្រុស​ទាំង​ស្រី​ចំនួន​២៤៥​នាក់​ដែរ

68 ឯ​សេះ​របស់​គេ មាន​៧៣៦ លា​កាត់​មាន​២៤៥

69 អូដ្ឋ មាន​៤៣៥ និង​លា មាន​៦៧២០។