64 អ្នកទាំងនោះបានរកពង្សាវតារជាតិរបស់ខ្លួនមិនឃើញសោះ ហេតុនោះគេត្រូវបណ្តេញចេញពីការងារជាសង្ឃ ទុកដូចជាមានសៅហ្មង
65 ហើយលោកចៅហ្វាយក៏ប្រាប់គេថា មិនត្រូវឲ្យគេបរិភោគពីរបស់បរិសុទ្ធបំផុតឡើយ ចាំទំរាំដល់មានសង្ឃម្នាក់តាំងឡើង ដែលមានយូរីម និងធូមីម។
66 ពួកជំនុំទាំងអស់គ្នាមាន៤ម៉ឺន២ពាន់៣៦០នាក់
67 ឥតរាប់ពួកអ្នកបំរើប្រុសស្រីរបស់គេ ដែលមានចំនួន៧៣៣៧នាក់ទៀតនោះទេ ក៏មានពួកចំរៀងទាំងប្រុសទាំងស្រីចំនួន២៤៥នាក់ដែរ
68 ឯសេះរបស់គេ មាន៧៣៦ លាកាត់មាន២៤៥
69 អូដ្ឋ មាន៤៣៥ និងលា មាន៦៧២០។
70 មានពួកអ្នកជាកំពូលលើវង្សឪពុកគេខ្លះ បានថ្វាយដង្វាយសំរាប់ការនោះ លោកចៅហ្វាយថ្វាយដាក់ក្នុងឃ្លាំង ជាមាស១ពាន់ដារីក ពែងមាស៥០ សំលៀកបំពាក់ពួកសង្ឃ៥៣០សំរាប់