នេហេមា 7:67-73 KHOV

67 ឥត​រាប់​ពួក​អ្នក​បំរើ​ប្រុស​ស្រី​របស់​គេ ដែល​មាន​ចំនួន​៧៣៣៧​នាក់​ទៀត​នោះ​ទេ ក៏​មាន​ពួក​ចំរៀង​ទាំង​ប្រុស​ទាំង​ស្រី​ចំនួន​២៤៥​នាក់​ដែរ

68 ឯ​សេះ​របស់​គេ មាន​៧៣៦ លា​កាត់​មាន​២៤៥

69 អូដ្ឋ មាន​៤៣៥ និង​លា មាន​៦៧២០។

70 មាន​ពួក​អ្នក​ជា​កំពូល​លើ​វង្ស​ឪពុក​គេ​ខ្លះ បាន​ថ្វាយ​ដង្វាយ​សំរាប់​ការ​នោះ លោក​ចៅ‌ហ្វាយ​ថ្វាយ​ដាក់​ក្នុង​ឃ្លាំង ជា​មាស​១​ពាន់​ដារីក ពែង​មាស​៥០ សំលៀក‌បំពាក់​ពួក​សង្ឃ​៥៣០​សំរាប់

71 ហើយ​ពួក​អ្នក​ជា​កំពូល​លើ​វង្ស​របស់​ឪពុក​ខ្លះ ក៏​ថ្វាយ​មាស​២​ម៉ឺន​ដារីក និង​ប្រាក់​២២០០​នាលិ ដាក់​ក្នុង​ឃ្លាំង​សំរាប់​ការ

72 ឯ​ដង្វាយ​របស់​ពួក​បណ្តា‌ជន​ឯ​ទៀត គឺ​មាស​២​ម៉ឺន​ដារីក ប្រាក់​២​ពាន់​នាលិ ហើយ​សំលៀក‌បំពាក់​ពួក​សង្ឃ​៦៧​សំរាប់

73 ដូច្នេះ ពួក​សង្ឃ ពួក​លេវី ពួក​ឆ្មាំ​ទ្វារ ពួក​ចំរៀង ពួក​បណ្តា‌ជន​ខ្លះ ពួក​នេធីនិម និង​ពួក​អ៊ីស្រា‌អែល ទាំង​អស់​បាន​នៅ​ក្នុង​ទី​ក្រុង​របស់​គេ​រៀង​ខ្លួន​ហើយ។