70 មានពួកអ្នកជាកំពូលលើវង្សឪពុកគេខ្លះ បានថ្វាយដង្វាយសំរាប់ការនោះ លោកចៅហ្វាយថ្វាយដាក់ក្នុងឃ្លាំង ជាមាស១ពាន់ដារីក ពែងមាស៥០ សំលៀកបំពាក់ពួកសង្ឃ៥៣០សំរាប់
71 ហើយពួកអ្នកជាកំពូលលើវង្សរបស់ឪពុកខ្លះ ក៏ថ្វាយមាស២ម៉ឺនដារីក និងប្រាក់២២០០នាលិ ដាក់ក្នុងឃ្លាំងសំរាប់ការ
72 ឯដង្វាយរបស់ពួកបណ្តាជនឯទៀត គឺមាស២ម៉ឺនដារីក ប្រាក់២ពាន់នាលិ ហើយសំលៀកបំពាក់ពួកសង្ឃ៦៧សំរាប់
73 ដូច្នេះ ពួកសង្ឃ ពួកលេវី ពួកឆ្មាំទ្វារ ពួកចំរៀង ពួកបណ្តាជនខ្លះ ពួកនេធីនិម និងពួកអ៊ីស្រាអែល ទាំងអស់បាននៅក្នុងទីក្រុងរបស់គេរៀងខ្លួនហើយ។