7 ឯយេសួរ បានី សេរេប៊ីយ៉ា យ៉ាមីន អ័កគូប សាបថាយ ហូឌា ម្អាសេយ៉ា កេលីថា អ័សារា យ៉ូសាបាឌ ហាណាន ពេឡាយ៉ា និងពួកលេវី គេពន្យល់ក្រឹត្យវិន័យដល់ពួកជន កំពុងដែលពួកជនឈរនឹង នៅកន្លែងរបស់គេ
8 ពួកអ្នកទាំងនោះបានអានមើល ក្នុងគម្ពីរក្រឹត្យវិន័យរបស់ព្រះ ព្រមទាំងស្រាយន័យសេចក្តីឲ្យគេបានយល់បទដែលអានមើលនោះ។
9 ឯនេហេមា ដែលជាចៅហ្វាយទីក្រុង និងស្មៀនអែសរ៉ា ដ៏ជាសង្ឃ ព្រមទាំងពួកលេវីដែលបង្ហាត់បង្រៀនដល់ពួកជន គេក៏និយាយនឹងពួកជនទាំងឡាយថា ថ្ងៃនេះជាថ្ងៃបរិសុទ្ធដល់ព្រះយេហូវ៉ា ជាព្រះនៃយើងរាល់គ្នា កុំឲ្យសុបសៅ ឬយំយែកអ្វីឡើយ នេះដ្បិតជនទាំងឡាយបានយំ ដោយឮពាក្យក្នុងក្រឹត្យវិន័យនោះ
10 លោកក៏ប្រាប់ដល់គេថា ចូរទៅចុះ ចូរបរិភោគរបស់ចំងាញ់ និងគ្រឿងបង្អែមទៅ ហើយជូនខ្លះដល់អ្នកណាដែលគ្មានអ្វីរៀបឲ្យផង ដ្បិតថ្ងៃនេះជាថ្ងៃបរិសុទ្ធ ដល់ព្រះអម្ចាស់នៃយើងរាល់គ្នា ក៏កុំឲ្យមានចិត្តព្រួយឡើយ ពីព្រោះសេចក្តីអំណររបស់ព្រះយេហូវ៉ាជាកំឡាំងនៃអ្នករាល់គ្នា
11 យ៉ាងនោះពួកលេវីបានលួងលោម ឲ្យបណ្តាជននៅស្ងៀម ដោយពាក្យថា ចូរអ្នករាល់គ្នាស្ងៀមទៅ ដ្បិតថ្ងៃនេះជាថ្ងៃបរិសុទ្ធ កុំឲ្យព្រួយចិត្តឡើយ
12 ដូច្នេះ ពួកជនក៏នាំគ្នាទៅបរិភោគភោជន៍ ព្រមទាំងជូនជំនូនដល់គេ ហើយតាំងចិត្តអរសប្បាយឡើងជាខ្លាំង ដោយព្រោះបានយល់ន័យសេចក្តីទាំងប៉ុន្មាន ដែលបានថ្លែងប្រាប់ដល់ខ្លួន។
13 លុះដល់ថ្ងៃទី២ នោះពួកអ្នកជាកំពូលលើវង្សរបស់ឪពុកក្នុងពួកជន ព្រមទាំងពួកសង្ឃ និងពួកលេវី ក៏មូលគ្នាមកឯស្មៀនអែសរ៉ា ដើម្បីផ្ចង់ចិត្តស្តាប់ពាក្យក្នុងក្រឹត្យវិន័យ