1 ដុះដល់ថ្ងៃ២៤ ក្នុងខែនោះឯង ពួកកូនចៅអ៊ីស្រាអែល គេបានមូលគ្នាកាន់ត្រណម ដោយស្លៀកពាក់សំពត់ធ្មៃ ហើយព្រលាំងដីនៅខ្លួន
2 ឯពូជអ៊ីស្រាអែលក៏ញែកខ្លួនចេញពីពួកសាសន៍ដទៃទាំងប៉ុន្មាន ហើយឈរឡើងលន់តួអំពើបាបរបស់ខ្លួន ព្រមទាំងសេចក្តីទុច្ចរិតរបស់ពួកអយ្យកោផង
3 រួចគេឈរនៅកន្លែងគេរៀងខ្លួន ហើយពេលថ្ងៃនោះ១ភាគក្នុង៤ មានម្នាក់អានមើលក្នុងគម្ពីរក្រឹត្យវិន័យរបស់ព្រះយេហូវ៉ា ជាព្រះនៃខ្លួន រួចពេល១ភាគក្នុង៤ទៀតក៏លន់តួ ព្រមទាំងថ្វាយបង្គំដល់ព្រះយេហូវ៉ា ជាព្រះនៃខ្លួន
4 ខណៈនោះ យេសួរ បានី អ័ឌីអែល សេបានា ប៊ូននី សេរេប៊ីយ៉ា បានី និងកេណានី ជាពួកលេវី ក៏ឈរលើថ្នាក់ជណ្តើរ បន្លឺសំឡេងអំពាវនាវដល់ព្រះយេហូវ៉ា ជាព្រះនៃខ្លួន។