7 ឱព្រះយេហូវ៉ាដ៏ជាព្រះអើយ គឺទ្រង់ហើយ ដែលបានរើសអាប់រ៉ាម ព្រមទាំងនាំលោកចេញពីក្រុងអ៊ើរ របស់ពួកសាសន៍ខាល់ដេ ហើយប្រទានឲ្យលោកមានឈ្មោះជាអ័ប្រាហាំវិញ
8 ទ្រង់បានឃើញថា លោកមានចិត្តស្មោះត្រង់នៅចំពោះទ្រង់ រួចតាំងសញ្ញានឹងលោកថា នឹងប្រទានស្រុករបស់ពួកសាសន៍កាណាន សាសន៍ហេត សាសន៍អាម៉ូរី សាសន៍ពេរិស៊ីត សាសន៍យេប៊ូស និងសាសន៍គើកាស៊ី ដល់ពូជរបស់លោក ទ្រង់ក៏បានសំរេចតាមព្រះបន្ទូលទ្រង់ហើយ ដ្បិតទ្រង់សុចរិត។
9 ទ្រង់បានទតឃើញសេចក្តីវេទនារបស់ពួកអយ្យកោយើងខ្ញុំ នៅស្រុកអេស៊ីព្ទ ហើយបានឮសំរែក ដែលគេស្រែកនៅត្រង់សមុទ្រក្រហម
10 ក៏សំដែងទីសំគាល់ និងការអស្ចារ្យទៅលើផារ៉ោន ពួកមហាតលិក និងបណ្តាជននៃស្រុកនោះទាំងអស់ ដោយជ្រាបថា គេបានប្រព្រឹត្តនឹងពួកអយ្យកោទាំងនោះ ដោយចិត្តព្រហើន ហើយទ្រង់បានល្បីព្រះនាម ដូចមានសព្វថ្ងៃនេះ
11 ទ្រង់បានធ្វើឲ្យសមុទ្រញែកចេញជាពីរ នៅមុខអ្នកទាំងនោះ ឲ្យបានឆ្លងទៅនៅកណ្តាលសមុទ្រ ដោយដីគោក តែទ្រង់បានបោះពួកអ្នកដែលដេញតាម ចោលទៅក្នុងទីជំរៅ ដូចជាបោះថ្មទៅក្នុងទឹកដ៏មានកំឡាំង
12 មួយទៀត នៅពេលថ្ងៃ ទ្រង់បាននាំពួកអយ្យកោនោះ ដោយសារបង្គោលពពក ហើយពេលយប់ ដោយសារបង្គោលភ្លើង ដើម្បីនឹងបំភ្លឺផ្លូវដែលគេត្រូវដើរ
13 ទ្រង់បានយាងចុះមកលើភ្នំស៊ីណាយ ហើយមានព្រះបន្ទូលនឹងគេពីលើមេឃមក ព្រមទាំងប្រទានឲ្យមានច្បាប់យុត្តិធម៌ដ៏ត្រឹមត្រូវ និងក្រឹត្យវិន័យដ៏ពិត ហើយបញ្ញត្ត និងក្រឹត្យក្រមដ៏ល្អដល់គេ