បរិទេវ 1:1-4 KHOV

1 ទី​ក្រុង​ដែល​ពី​ដើម​មាន​ពេញ​ដោយ​មនុស្ស ឥឡូវ​បាន​ត្រមោច​នៅ​យ៉ាង​ណា​ហ្ន៎ នាង​ដែល​ពី​ដើម​ជា​ប្រធាន​នៅ​កណ្តាល​អស់​ទាំង​សាសន៍ ឥឡូវ​នេះ​បាន​ត្រឡប់​ជា​មេម៉ាយ​វិញ​យ៉ាង​ណា​ហ្ន៎ ពី​ដើម​ជា​បុត្រី​នៅ​កណ្តាល​ខេត្ត​ទាំង​ប៉ុន្មាន តែ​ឥឡូវ​នេះ​បាន​ទៅ​ចំណុះ​គេ​វិញ​យ៉ាង​ណា​ហ្ន៎

2 នាង​យំ​អណ្តឺត‌អណ្តក​នៅ​ពេល​យប់ ទឹក​ភ្នែក​រហាម​នៅ​លើ​ថ្ពាល់​ផង ក្នុង​ពួក​អ្នក​ដែល​ស្រឡាញ់​នាង នោះ​ឥត​មាន​ណា​មួយ​ជួយ​ដោះ​ទុក្ខ​ឡើយ ពួក​ភឿន‌មិត្រ​ទាំង​អស់​បាន​ក្បត់​នាង​ហើយ គេ​បាន​ត្រឡប់​ទៅ​ជា​ខ្មាំង​សត្រូវ​វិញ

3 ពួក​យូដា​បាន​ទៅ​ជា​ឈ្លើយ​ហើយ ក៏​ត្រូវ​រង​ទុក្ខ ហើយ​បំរើ​យ៉ាង​ធ្ងន់ នាង​អាស្រ័យ​នៅ​កណ្តាល​អស់​ទាំង​សាសន៍​ឥត​មាន​សេចក្តី​សំរាក​ឡើយ ពួក​អ្នក​ដែល​បៀត‌បៀន​នាង​បាន​តាម​នាង​ទាន់ នៅ​ច្រក​ចង្អៀត

4 អស់​ទាំង​ផ្លូវ​នៃ​ក្រុង​ស៊ីយ៉ូន​កំពុង​តែ​យំ​ទួញ ពី​ព្រោះ​គ្មាន​អ្នក​ណា​មក​ឯ​ជំនុំ​មុត‌មាំ​សោះ អស់​ទាំង​ទ្វារ​ទី​ក្រុង​នៅ​ស្ងាត់​ច្រៀប ហើយ​ពួក​សង្ឃ​ក៏​ថ្ងូរ ពួក​ក្រមុំៗ​មាន​សេចក្តី​ទុក្ខ ហើយ​តួ​ទី​ក្រុង​ក៏​មាន​សេចក្តី​ជូរ​ចត់​ដែរ