18 ចិត្តរបស់គេបានអំពាវនាវដល់ព្រះអម្ចាស់... ឱកំផែងនៃកូនស្រីស៊ីយ៉ូនអើយ ចូរឲ្យមានទឹកភ្នែកហូរសស្រាក់ ដូចជាទន្លេទាំងយប់ទាំងថ្ងៃចុះ កុំឲ្យឈប់សំរាកឡើយ កុំឲ្យប្រស្រីភ្នែករបស់នាងឈប់ផ្អាកឲ្យសោះ
19 ចូរក្រោកឡើងទាំងយប់ ហើយស្រែកនៅពេលដើមយាមចុះ ត្រូវឲ្យចាក់ចិត្តនាងចេញ ដូចជាទឹកនៅចំពោះព្រះភក្ត្រព្រះអម្ចាស់ ចូរប្រទូលដៃឡើងទៅឯទ្រង់ ដើម្បីអង្វរឲ្យបានជីវិតនៃក្មេងតូចៗរបស់នាង ដែលសន្លប់ទៅដោយឃ្លាន ត្រង់គ្រប់ទាំងក្បាលផ្លូវ ឲ្យបានគង់នៅវិញ។
20 ឱព្រះយេហូវ៉ាអើយ សូមទតពិចារណាមើល ដែលទ្រង់បានធ្វើការនេះដល់អ្នកណា តើត្រូវឲ្យពួកស្រីៗស៊ីកូនខ្លួន គឺជាកូនដែលម្តាយបីក្រសោបនៅដៃឬអី តើពួកសង្ឃ និងពួកហោរានឹងត្រូវគេសំឡាប់ នៅក្នុងទីបរិសុទ្ធនៃព្រះអម្ចាស់ឬ
21 ទាំងពួកជំទង់ និងពួកចាស់ៗសុទ្ធតែដេកនៅតាមផ្លូវ ឯពួកក្រមុំ និងពួកកំឡោះៗរបស់ខ្ញុំម្ចាស់ គេបានដួលស្លាប់ដោយដាវ ទ្រង់បានប្រហារជីវិតគេ ក្នុងថ្ងៃដែលទ្រង់ខ្ញាល់ ទ្រង់បានកាប់សំឡាប់គេ ឥតប្រណីឡើយ
22 ទ្រង់បានហៅប្រមូល ដូចជានៅថ្ងៃបុណ្យមុតមាំ ឲ្យសេចក្តីស្ញែងខ្លាចមកលើខ្ញុំម្ចាស់នៅគ្រប់ជុំវិញ គ្មានអ្នកណារត់រួច ឬសល់នៅ ក្នុងថ្ងៃនៃសេចក្តីខ្ញាល់របស់ព្រះយេហូវ៉ាឡើយ ពួកកូនដែលខ្ញុំម្ចាស់បានបីក្រសោបនៅដៃ ហើយបានបីបាច់ចិញ្ចឹមមក នោះខ្មាំងសត្រូវរបស់ខ្ញុំម្ចាស់បានសំឡាប់អស់ហើយ។