បរិទេវ 3:2-8 KHOV

2 ទ្រង់​បាន​នាំ​ខ្ញុំ​ឲ្យ​ដើរ​ក្នុង​សេចក្តី​ងងឹត មិន​មែន​ក្នុង​ពន្លឺ​ទេ

3 ពិត​ប្រាកដ​ជា​ទ្រង់​បាន​បែរ​ព្រះ‌ហស្ត​មក ទាស់​នឹង​ខ្ញុំ​ខ្ជាន់ៗ​ជានិច្ច​រាល់​តែ​ថ្ងៃ

4 ទ្រង់​បាន​ធ្វើ​ឲ្យ​សាច់ ហើយ​ស្បែក​ខ្ញុំ​រោយ‌រៀវ​ទៅ ហើយ​បាន​បំបាក់​ឆ្អឹង​ខ្ញុំ​ផង

5 ទ្រង់​បាន​ធ្វើ​របង​ឃុំ‌ឃាំង​ខ្ញុំ ហើយ​បាន​ឡោម‌ព័ទ្ធ​ខ្ញុំ​ដោយ​ថ្នាំ​ពុល និង​ការ​ដែល​នឿយ​លំបាក

6 ទ្រង់​បាន​ឲ្យ​ខ្ញុំ​អាស្រ័យ​នៅ​ទី​ងងឹត ដូច​ជា​ពួក​ដែល​បាន​ស្លាប់​ជា​យូរ​មក​ហើយ

7 ទ្រង់​បាន​ធ្វើ​កំផែង​ព័ទ្ធ​ជុំវិញ​ខ្ញុំ ដើម្បី​មិន​ឲ្យ​ខ្ញុំ​ចេញ​ទៅ​ក្រៅ​ឡើយ ក៏​បាន​ធ្វើ​ឲ្យ​ច្រវាក់​ខ្ញុំ​ជា​ធ្ងន់

8 អើ កាល​ណា​ខ្ញុំ​អំពាវ‌នាវ ហើយ​ស្រែក​ឡើង​ឲ្យ​ជួយ នោះ​ទ្រង់​រាំង‌រា​មិន​ឲ្យ​សេចក្តី​អធិស្ឋាន​របស់​ខ្ញុំ​ចូល​ទៅ​ឡើយ