បរិទេវ 3:29-35 KHOV

29 អ្នក​នោះ​នឹង​ព្រម​ដាក់​មាត់​ចុះ​ក្នុង​ធូលី​ដី បើ​ប្រសិន​ជា​នឹង​មាន​ទី​សង្ឃឹម​បាន

30 ក៏​នឹង​បែរ​កំផ្លៀង​ទៅ​ឲ្យ​ដល់​អ្នក​ដែល​ទះ​ខ្លួន ហើយ​នឹង​ទ្រាំ​ឲ្យ​បាន​ពេញ ដោយ​សេចក្តី​ត្មះ‌តិះដៀល

31 ដ្បិត​ព្រះ‌អម្ចាស់ ទ្រង់​មិន​បោះ‌បង់​ចោល​នៅ​ជា​ដរាប​ទេ

32 តែ​ទោះ​បើ​ទ្រង់​ធ្វើ​ទុក្ខ​ក៏​ដោយ គង់​តែ​ទ្រង់​នឹង​អាណិត​មេត្តា ដោយ​សេចក្តី​សប្បុរស​ដ៏​បរិបូរ​របស់​ទ្រង់​ដែរ

33 ពី​ព្រោះ​ទ្រង់​មិន​ធ្វើ​ទុក្ខ ឬ​ឲ្យ​មនុស្ស​ជាតិ​ត្រូវ​វេទនា ដោយ​ស្ម័គ្រ​ពី​ព្រះ‌ហឫ‌ទ័យ​ទេ

34 ឯ​ការ​ដែល​ជាន់​ឈ្លី​ពួក​ឈ្លើយ​នៅ​ផែនដី

35 ឬ​បង្វែរ​សេចក្តី​យុត្តិ‌ធម៌​ពី​មនុស្ស នៅ​ចំពោះ​ព្រះ​ដ៏​ខ្ពស់​បំផុត