បរិទេវ 3:32-38 KHOV

32 តែ​ទោះ​បើ​ទ្រង់​ធ្វើ​ទុក្ខ​ក៏​ដោយ គង់​តែ​ទ្រង់​នឹង​អាណិត​មេត្តា ដោយ​សេចក្តី​សប្បុរស​ដ៏​បរិបូរ​របស់​ទ្រង់​ដែរ

33 ពី​ព្រោះ​ទ្រង់​មិន​ធ្វើ​ទុក្ខ ឬ​ឲ្យ​មនុស្ស​ជាតិ​ត្រូវ​វេទនា ដោយ​ស្ម័គ្រ​ពី​ព្រះ‌ហឫ‌ទ័យ​ទេ

34 ឯ​ការ​ដែល​ជាន់​ឈ្លី​ពួក​ឈ្លើយ​នៅ​ផែនដី

35 ឬ​បង្វែរ​សេចក្តី​យុត្តិ‌ធម៌​ពី​មនុស្ស នៅ​ចំពោះ​ព្រះ​ដ៏​ខ្ពស់​បំផុត

36 ឬ​បង្កាច់​បំភាន់​មនុស្ស​ណា ក្នុង​រឿង​ក្តី នោះ​ជា​ការ​ដែល​ព្រះ‌អម្ចាស់​ទ្រង់​មិន​សព្វ​ព្រះ‌ហឫ‌ទ័យ​ឡើយ

37 បើ​ព្រះ‌អម្ចាស់ ទ្រង់​មិន​បាន​បង្គាប់​គេ នោះ​តើ​មាន​អ្នក​ណា​នឹង​អាច​ទាយ​ទំនាយ ហើយ​ការ​នោះ​កើត​ឡើង​បាន​ជា​ពិត

38 ឯ​ការ​អាក្រក់ និង​ការ​ល្អ នោះ​តើ​មិន​មែន​ចេញ​ពី​ព្រះ‌ឱស្ឋ របស់​ព្រះ​ដ៏​ខ្ពស់​បំផុត​មក​ទេ​ឬ​អី