បរិទេវ 3:61-66 KHOV

61 ឱ​ព្រះ‌យេហូវ៉ា​អើយ ទ្រង់​បាន​ឮ​ពាក្យ​ប្រមាថ​របស់​គេ និង​អស់​ទាំង​កិច្ច‌កល​ដែល​គេ​គិត​ធ្វើ​ដល់​ទូល‌បង្គំ​ហើយ

62 ក៏​ឮ​ពាក្យ​សំដី​របស់​ពួក​អ្នក​លើក​គ្នា​ទាស់​នឹង​ទូល‌បង្គំ ហើយ​ជ្រាប​ការ​ដែល​គេ​គិត​ប្រទូស្ត​នឹង​ទូល‌បង្គំ​ជានិច្ច​ដែរ

63 សូម​ទ្រង់​ទត​ក្នុង​កាល​ដែល​គេ​អង្គុយ​ចុះ ហើយ​ក្រោក​ឡើង​ផង ទូល‌បង្គំ​ជា​បទ​ចំរៀង​របស់​គេ​ហើយ

64 ឱ​ព្រះ‌យេហូវ៉ា​អើយ ទ្រង់​នឹង​សង​គេ​តាម​ការ​ដែល​ដៃ​គេ​បាន​ធ្វើ

65 ទ្រង់​នឹង​បណ្តាល​ឲ្យ​ចិត្ត​គេ​រឹង‌រូស គឺ​ជា​សេចក្តី​បណ្តាសា​ដល់​គេ

66 ទ្រង់​នឹង​ដេញ​តាម​គេ​ដោយ​សេចក្តី​ខ្ញាល់ ហើយ​បំផ្លាញ​គេ​ឲ្យ​សូន្យ​ចេញ​ពី​ក្រោម​ស្ថាន​របស់​ព្រះ‌យេហូវ៉ា​ទៅ។