បរិទេវ 3:9-15 KHOV

9 ទ្រង់​បាន​យក​ថ្ម​ដាប់​ធ្វើ​កំផែង​រាំង​ផ្លូវ​ខ្ញុំ ហើយ​បាន​ធ្វើ​ឲ្យ​ផ្លូវ​ច្រក​ខ្ញុំ​វៀច​ទាំង​អស់

10 ទ្រង់​ប្រៀប​ដូច​ជា​ខ្លា‌ឃ្មុំ​ដែល​លប​សង្គ្រុប ហើយ​ដូច​ជា​សិង្ហ​នៅ​ទី​ស្ងាត់​កំបាំង​ដល់​ខ្ញុំ

11 ទ្រង់​បាន​បង្វែរ​អស់​ទាំង​ផ្លូវ​របស់​ខ្ញុំ ក៏​ហែក​ខ្ញុំ​ឲ្យ​ខ្ទេច‌ខ្ទី ហើយ​បាន​ឲ្យ​ខ្ញុំ​ត្រមោច​នៅ

12 ទ្រង់​បាន​យឹត​ធ្នូ ហើយ​តាំង​ខ្ញុំ​ទុក​ជា​វង់​សំរាប់​ព្រួញ

13 ទ្រង់​បាន​ធ្វើ​ឲ្យ​តួ​ព្រួញ​ពី​បំពង់​ទ្រង់​ទំលុះ​ថ្លើម​ខ្ញុំ

14 ខ្ញុំ​បាន​ទៅ​ជា​ទី​សំណើច​ដល់​ជន‌ជាតិ​ទាំង‌ឡាយ​របស់​ខ្ញុំ ហើយ​ជា​បទ​ចំរៀង​របស់​គេ​ជានិច្ច​រាល់​ថ្ងៃ

15 ទ្រង់​បាន​ចំអែត​ខ្ញុំ ដោយ​សេចក្តី​ជូរ​ចត់ ព្រម​ទាំង​ឲ្យ​ខ្ញុំ​ស្រវឹង​ដោយ​ស្លែង​ផង