1 មាសបានទៅជាស្រអាប់យ៉ាងណាហ្ន៎ ឯមាសសុទ្ធ នោះបានផ្លាស់ប្រែយ៉ាងណាហ្ន៎ ថ្មទាំងប៉ុន្មាននៃទីបរិសុទ្ធបានចាក់ចោល នៅត្រង់ក្បាលគ្រប់ទាំងផ្លូវ
2 ឯពួកកូនប្រុសៗរបស់ក្រុងស៊ីយ៉ូន ដែលមានដំឡៃដូចជាមាសយ៉ាងសំរាំង នោះបានរាប់ទុកដូចជាភាជនៈដីវិញ ជាការដែលដៃជាងស្មូនធ្វើយ៉ាងណាហ្ន៎
3 ទោះទាំងមេស្វានក៏បើកដោះឲ្យកូនបៅដែរ តែឯកូនស្រីរបស់សាសន៍ខ្ញុំវិញ នោះមានចិត្តខ្មៅ ដូចជាសត្វអូសទ្រីចនៅទីរហោស្ថាន
4 អណ្តាតរបស់កូន ដែលនៅបៅ បានជាប់នៅក្រអូមមាត់ដោយស្រេក កូនតូចៗវាសូមនំបុ័ង តែគ្មានអ្នកណាកាច់ហុចឲ្យវាឡើយ
5 ពួកអ្នកដែលធ្លាប់បរិភោគតាមរបៀបរុងរឿង គេស្រងល់ស្រងាកនៅកណ្តាលផ្លូវ ពួកអ្នកដែលធ្លាប់ស្លៀកពាក់សំពត់ពណ៌ស្វាយ គេនៅក្បែរគំនរអាចម៍សត្វវិញ