បរិទេវ 4:1-6 KHOV

1 មាស​បាន​ទៅ​ជា​ស្រអាប់​យ៉ាង​ណា​ហ្ន៎ ឯ​មាស​សុទ្ធ នោះ​បាន​ផ្លាស់​ប្រែ​យ៉ាង​ណា​ហ្ន៎ ថ្ម​ទាំង​ប៉ុន្មាន​នៃ​ទី​បរិសុទ្ធ​បាន​ចាក់​ចោល នៅ​ត្រង់​ក្បាល​គ្រប់​ទាំង​ផ្លូវ

2 ឯ​ពួក​កូន​ប្រុសៗ​របស់​ក្រុង​ស៊ីយ៉ូន ដែល​មាន​ដំឡៃ​ដូច​ជា​មាស​យ៉ាង​សំរាំង នោះ​បាន​រាប់​ទុក​ដូច​ជា​ភាជនៈ​ដី​វិញ ជា​ការ​ដែល​ដៃ​ជាង​ស្មូន​ធ្វើ​យ៉ាង​ណា​ហ្ន៎

3 ទោះ​ទាំង​មេ​ស្វាន​ក៏​បើក​ដោះ​ឲ្យ​កូន​បៅ​ដែរ តែ​ឯ​កូន​ស្រី​របស់​សាសន៍​ខ្ញុំ​វិញ នោះ​មាន​ចិត្ត​ខ្មៅ ដូច​ជា​សត្វ​អូសទ្រីច​នៅ​ទី​រហោ‌ស្ថាន

4 អណ្តាត​របស់​កូន ដែល​នៅ​បៅ បាន​ជាប់​នៅ​ក្រអូម‌មាត់​ដោយ​ស្រេក កូន​តូចៗ​វា​សូម​នំបុ័ង តែ​គ្មាន​អ្នក​ណា​កាច់​ហុច​ឲ្យ​វា​ឡើយ

5 ពួក​អ្នក​ដែល​ធ្លាប់​បរិភោគ​តាម​របៀប​រុងរឿង គេ​ស្រងល់‌ស្រងាក​នៅ​កណ្តាល​ផ្លូវ ពួក​អ្នក​ដែល​ធ្លាប់​ស្លៀក‌ពាក់​សំពត់​ពណ៌​ស្វាយ គេ​នៅ​ក្បែរ​គំនរ​អាចម៍​សត្វ​វិញ

6 ដ្បិត​សេចក្តី​ទុច្ចរិត​របស់​កូន​ស្រី​នៃ​សាសន៍​ខ្ញុំ​បាន​ធ្ងន់​ជាង​អំពើ​បាប​របស់​ក្រុង​សូដុំម​ទៅ​ទៀត ជា​ទី​ក្រុង​ដែល​ត្រូវ​បំផ្លាញ​ក្នុង​១​រំពេច ឥត​មាន​ដៃ​អ្នក​ណា​ធ្វើ​ឡើយ