បរិទេវ 4:11-17 KHOV

11 ព្រះ‌យេហូវ៉ា​ទ្រង់​បាន​សំរេច​សេចក្តី​ក្រោធ​របស់​ទ្រង់ ក៏​បាន​ចាក់​សេចក្តី​ខ្ញាល់​ដ៏​សហ័ស​របស់​ទ្រង់​ចេញ​ហើយ ទ្រង់​បាន​បង្កាត់​ភ្លើង នៅ​ក្នុង​ក្រុង​ស៊ីយ៉ូន ជា​ភ្លើង​ដែល​ឆេះ​ដល់​ទាំង​ឫស​ជញ្ជាំង​ផង

12 ពួក​ស្តេច​នៅ​ផែនដី ហើយ​មនុស្ស​ទាំង‌ឡាយ​ដែល​នៅ​លោកីយ៍ គេ​មិន​បាន​ជឿ​ថា ពួក​ត​តាំង និង​ពួក​ខ្មាំង​សត្រូវ នឹង​អាច​ចូល​តាម​ទ្វារ​ក្រុង​យេរូ‌សាឡិម​បាន​ទេ

13 នេះ​គឺ​ដោយ​ព្រោះ​តែ​អំពើ​បាប​របស់​ពួក​ហោរា និង​អំពើ​ទុច្ចរិត​របស់​ពួក​សង្ឃ ជា​ពួក​អ្នក​ដែល​គេ​បាន​កំចាយ​ឈាម​របស់​មនុស្ស​សុចរិត នៅ​កណ្តាល​ទី​ក្រុង​ទេ

14 គេ​ដើរ​វីម‌វាម ដូច​ជា​មនុស្ស​ខ្វាក់​នៅ​តាម​ផ្លូវ គេ​សុទ្ធ​តែ​ប្រឡាក់​ដោយ​ឈាម ដល់​ម៉្លេះ​បាន​ជា​គ្មាន​អ្នក​ណា​អាច​នឹង​ពាល់​សំលៀក‌បំពាក់ របស់​គេ​បាន​ឡើយ

15 មនុស្ស​ទាំង‌ឡាយ​ស្រែក​ដល់​គេ​ថា ចូរ​ទៅ​ចុះ អា​គំរក់ ចូរ​ចេញ​ទៅ ទៅៗ កុំ​មក​ពាល់​អ្វី​ឡើយ កាល​គេ​បាន​រត់​ទៅ ហើយ​ដើរ​សាត់​ព្រាត់​ទៀត នោះ​មនុស្ស​នៅ​កណ្តាល​អស់​ទាំង​សាសន៍​បាន​ថា គេ​នឹង​មិន​អាស្រ័យ​នៅ​ទី​នេះ​ទៀត​ឡើយ

16 សេចក្តី​ខ្ញាល់​របស់​ព្រះ‌យេហូវ៉ា បាន​កំចាត់‌កំចាយ​គេ​ទៅ ទ្រង់​មិន​ព្រម​ទត​មើល​គេ​ទៀត​ទេ គេ​មិន​បាន​គោរព​ប្រតិ‌បត្តិ​ដល់​ពួក​សង្ឃ ក៏​មិន​បាន​រាប់​អាន​ពួក​ចាស់‌ទុំ​ដែរ។

17 ភ្នែក​យើង​រាល់​គ្នា​ស្រវាំង​ទៅ ដោយ​ចាំ​មើល​ឲ្យ​បាន​ជំនួយ ដែល​ឥត​ប្រយោជន៍​មក​ជួយ​យើង ការ​ដែល​យើង​បាន​រង់‌ចាំ​នោះ គឺ​យើង​ចាំ​មើល​ផ្លូវ​សាសន៍១ ដែល​ជួយ​សង្គ្រោះ​មិន​បាន