18 គេដេញតាមជំហានយើងដល់ម៉្លេះបានជាយើងចេញទៅឯផ្លូវមិនបាន ឯចុងបំផុតរបស់យើងកាន់តែជិតដល់ កំណត់យើងក៏សំរេច ដ្បិតចុងបំផុតរបស់យើងបានមកដល់ហើយ
19 ពួកអ្នកដែលដេញតាមយើង គេរហ័សជាងឥន្ទ្រីនៅលើអាកាស គេបានដេញយើងឲ្យទៅលើភ្នំ ក៏លបចាំយើងនៅទីរហោស្ថាន
20 ព្រះអម្ចាស់ជីវិតរបស់យើង គឺជាស្តេចដែលព្រះយេហូវ៉ាបានចាក់ប្រេងតាំងឲ្យ ទ្រង់ត្រូវគេចាប់ក្នុងអង្គប់របស់គេ គឺពីទ្រង់ហើយ ដែលយើងបានថា យើងរាល់គ្នានឹងជ្រកក្រោមម្លប់របស់ទ្រង់ នៅកណ្តាលពួកសាសន៍ដទៃ។
21 ឱកូនស្រីនៃស្រុកអេដំម ជាអ្នកដែលអាស្រ័យនៅស្រុកអ៊ូសអើយ ចូរមានចិត្តរីករាយ ហើយសប្បាយឡើង ពែងនេះនឹងឆ្លងដល់នាងដែរ នាងនឹងស្រវឹង ហើយនឹងសំរាតខ្លួន
22 ឲ្យកូនស្រីនៃក្រុងស៊ីយ៉ូនអើយ ទោសនៃអំពើទុច្ចរិតរបស់នាងបានគ្រប់ចំនួនហើយ ទ្រង់នឹងមិនឲ្យនាងទៅជាឈ្លើយទៀតឡើយ ឱកូនស្រីស្រុកអេដំមអើយ ទ្រង់នឹងធ្វើទោសចំពោះអំពើទុច្ចរិតរបស់នាង ទ្រង់នឹងបើកអំពើបាបរបស់នាងឲ្យឃើញច្បាស់។