2 ឯពួកកូនប្រុសៗរបស់ក្រុងស៊ីយ៉ូន ដែលមានដំឡៃដូចជាមាសយ៉ាងសំរាំង នោះបានរាប់ទុកដូចជាភាជនៈដីវិញ ជាការដែលដៃជាងស្មូនធ្វើយ៉ាងណាហ្ន៎
3 ទោះទាំងមេស្វានក៏បើកដោះឲ្យកូនបៅដែរ តែឯកូនស្រីរបស់សាសន៍ខ្ញុំវិញ នោះមានចិត្តខ្មៅ ដូចជាសត្វអូសទ្រីចនៅទីរហោស្ថាន
4 អណ្តាតរបស់កូន ដែលនៅបៅ បានជាប់នៅក្រអូមមាត់ដោយស្រេក កូនតូចៗវាសូមនំបុ័ង តែគ្មានអ្នកណាកាច់ហុចឲ្យវាឡើយ
5 ពួកអ្នកដែលធ្លាប់បរិភោគតាមរបៀបរុងរឿង គេស្រងល់ស្រងាកនៅកណ្តាលផ្លូវ ពួកអ្នកដែលធ្លាប់ស្លៀកពាក់សំពត់ពណ៌ស្វាយ គេនៅក្បែរគំនរអាចម៍សត្វវិញ
6 ដ្បិតសេចក្តីទុច្ចរិតរបស់កូនស្រីនៃសាសន៍ខ្ញុំបានធ្ងន់ជាងអំពើបាបរបស់ក្រុងសូដុំមទៅទៀត ជាទីក្រុងដែលត្រូវបំផ្លាញក្នុង១រំពេច ឥតមានដៃអ្នកណាធ្វើឡើយ
7 ពួកអ្នកមានត្រកូលខ្ពស់ នៅក្នុងទីក្រុង គេបរិសុទ្ធជាងហិមៈ គេសស្អាតជាងទឹកដោះគោ សម្បុរគេឡើងក្រហមជាងត្បូងទទឹមទៅទៀត ហើយរាងកាយគេក៏ភ្លឺដូចជាត្បូងកណ្តៀង
8 ឥឡូវនេះមុខគេខ្មៅជាងធ្យូងវិញ គ្មានអ្នកណាស្គាល់គេតាមផ្លូវទេ ស្បែកគេជាប់នឹងឆ្អឹង ក៏ស្វិតក្រៀមដូចជារំកាច់ឈើ