បរិទេវ 5:11-17 KHOV

11 គេ​បាន​ចាប់​កំហែង​ពួក​ស្រី​នៅ​ក្រុង​ស៊ីយ៉ូន និង​ពួក​ក្រមុំៗ​នៅ​អស់​ទាំង​ទី​ក្រុង​នៃ​ស្រុក​យូដា

12 ឯ​ពួក​ចៅ‌ហ្វាយ បាន​ត្រូវ​គេ​ចង​ដៃ​ព្យួរ ហើយ​គេ​មិន​ខ្លាច​មុខ​ពួក​ចាស់‌ទុំ​ទេ

13 ពួក​កំឡោះៗ បាន​ត្រូវ​សែង​ត្បាល់‌កិន ហើយ​កូន​ក្មេង​ដើរ​ព័ន្ធ​ជើង​ទ្រេត‌ទ្រោត​ក្រោម​បាច់​ឱស

14 ពួក​ចាស់‌ទុំ​បាន​ផុត​បាត់​ពី​ទ្វារ​ក្រុង​ទៅ ហើយ​ពួក​កំឡោះៗ​ក៏​លែ​ងលេង​ភ្លេង​ទៀត

15 ឯ​សេចក្តី​អំណរ​របស់​ចិត្ត​យើង​ខ្ញុំ​បាន​រលត់​ទៅ ហើយ​ការ​លោត‌កញ្ឆេង​របស់​យើង​ខ្ញុំ បាន​ត្រឡប់​ទៅ​ជា​ការ​សោយ‌សោក​វិញ

16 មកុដ​បាន​ធ្លាក់​ចុះ​ពី​ក្បាល​យើង​ខ្ញុំ​ហើយ វរ‌ហើយ​យើង​ខ្ញុំ ពី​ព្រោះ​យើង​ខ្ញុំ​បាន​ធ្វើ​បាប

17 ដោយ​ហេតុ​នេះ​បាន​ជា​ចិត្ត​យើង​ខ្ញុំ​ស្រយុត​ចុះ ហើយ​ភ្នែក​យើង​ខ្ញុំ​ក៏​បាន​ត្រឡប់​ទៅ​ជា​ងងឹត ដោយ​ព្រោះ​ការ​ទាំង​នេះ​ដែរ