បរិទេវ 5:7-13 KHOV

7 ពួក​អយ្យកោ​យើង​ខ្ញុំ​បាន​ធ្វើ​បាប​ហើយ​ក៏​វិនាស​អស់​ទៅ ឯ​យើង​ខ្ញុំ​ក៏​បាន​ត្រូវ​រង​អំពើ​ទុច្ចរិត​របស់​គាត់​ដែរ

8 មាន​ពួក​អ្នក​បំរើ​ធ្វើ​ជា​ចៅ‌ហ្វាយ​លើ​យើង​ខ្ញុំ ឥត​មាន​អ្នក​ណា​នឹង​ដោះ​យើង​ខ្ញុំ​ឲ្យ​រួច​ពី​កណ្តាប់​ដៃ​គេ​ឡើយ

9 យើង​ខ្ញុំ​បាន​អាហារ​មក ដោយ​ប្រថុយ​ជីវិត​ចំពោះ​ដាវ​នៅ​ទី​រហោ‌ស្ថាន

10 ស្បែក​យើង​ខ្ញុំ​ក្តៅ​ដូច​ជា​ជើង‌ក្រាន ដោយ​ព្រោះ​កំដៅ​នៃ​ការ​អត់‌ឃ្លាន

11 គេ​បាន​ចាប់​កំហែង​ពួក​ស្រី​នៅ​ក្រុង​ស៊ីយ៉ូន និង​ពួក​ក្រមុំៗ​នៅ​អស់​ទាំង​ទី​ក្រុង​នៃ​ស្រុក​យូដា

12 ឯ​ពួក​ចៅ‌ហ្វាយ បាន​ត្រូវ​គេ​ចង​ដៃ​ព្យួរ ហើយ​គេ​មិន​ខ្លាច​មុខ​ពួក​ចាស់‌ទុំ​ទេ

13 ពួក​កំឡោះៗ បាន​ត្រូវ​សែង​ត្បាល់‌កិន ហើយ​កូន​ក្មេង​ដើរ​ព័ន្ធ​ជើង​ទ្រេត‌ទ្រោត​ក្រោម​បាច់​ឱស