1 គ្រានោះ ស្តេចដាវីឌ ទ្រង់មានព្រះជន្មាយុកន្លងបង់ហើយ គេដណ្តប់សំពត់ថ្វាយទ្រង់ជាច្រើន តែទ្រង់មិនកក់ក្តៅទេ
2 ហេតុនោះបានជាពួកមហាតលិកទ្រង់ទូលថា សូមឲ្យគេទៅរកស្រីក្រមុំ១ មកថ្វាយព្រះករុណា ជាព្រះអម្ចាស់នៃទូលបង្គំ ឲ្យនាងបានឈរនៅចំពោះទ្រង់ ដើម្បីនឹងថែទាំទ្រង់ ហើយឲ្យនាងបានដេកឱបទ្រង់ ប្រយោជន៍ឲ្យព្រះករុណា ជាព្រះអម្ចាស់ បានកក់ក្តៅ
3 ដូច្នេះ គេក៏ចេញទៅ ស្វែងរកស្រីក្រមុំយ៉ាងល្អ នៅគ្រប់ក្នុងស្រុកអ៊ីស្រាអែល បានប្រទះនឹងនាងអ័ប៊ីសាក ជាអ្នកស្រុកស៊ូណែម ហើយនាំនាងមកថ្វាយស្តេច
4 នាងនោះមានរូបរាងស្រស់ល្អណាស់ ហើយក៏ថែទាំបំរើស្តេច តែទ្រង់មិនបានរួមរស់នឹងនាងសោះ
5 ខណៈនោះ អ័ដូនីយ៉ា ព្រមទាំងមនុស្ស៥០នាក់ ឲ្យរត់នាំមុខទ្រង់