26 តែឯទូលបង្គំ ជាបាវបំរើទ្រង់ ហើយសាដុកដ៏ជាសង្ឃ បេណាយ៉ា ជាកូនយេហូយ៉ាដា និងសាឡូម៉ូន ជាអ្នកបំរើទ្រង់ នោះលោកមិនបានអញ្ជើញទៅទេ
27 តើព្រះករុណា ជាព្រះអម្ចាស់នៃទូលបង្គំ បានបង្គាប់ការនេះ ឥតប្រាប់ឲ្យទូលបង្គំដឹងជាអ្នកណា ដែលត្រូវអង្គុយលើបល្ល័ង្កនៃព្រះករុណាតពីទ្រង់ឬអី។
28 ខណៈនោះ ស្តេចដាវីឌទ្រង់មានព្រះបន្ទូលថា ចូរហៅបាតសេបាមកនេះ ព្រះនាងក៏ចូលមកឈរគាល់នៅចំពោះស្តេច
29 រួចស្តេចទ្រង់មានព្រះបន្ទូលថា យើងស្បថដោយនូវព្រះយេហូវ៉ាដ៏មានព្រះជន្មរស់នៅ ដែលទ្រង់បានលោះព្រលឹងយើង ឲ្យរួចពីគ្រប់ទាំងសេចក្តីវេទនាថា
30 នៅថ្ងៃនេះ យើងនឹងសំរេចតាមសេចក្តីដែលយើងបានស្បថនឹងឯង ដោយនូវព្រះយេហូវ៉ា ជាព្រះនៃសាសន៍អ៊ីស្រាអែលថា សាឡូម៉ូនជាកូនឯង ត្រូវឡើងសោយរាជ្យតពីយើងជាពិត ហើយនឹងអង្គុយលើបល្ល័ង្កជំនួសយើង
31 ដូច្នេះ បាតសេបាក៏ក្រាបផ្កាប់មុខដល់ដី គោរពចំពោះស្តេច ទូលថា បពិត្រព្រះករុណា សូមឲ្យព្រះអម្ចាស់នៃខ្ញុំម្ចាស់បានប្រកបដោយសេចក្តីចំរើនជានិច្ចតទៅ។
32 រួចមក ស្តេចដាវីឌ ទ្រង់មានព្រះបន្ទូលថា ចូរហៅសាដុកដ៏ជាសង្ឃ ហោរាណាថាន់ និងបេណាយ៉ា ជាកូនយេហូយ៉ាដាមកនេះ លោកទាំងនោះក៏ចូលមកគាល់នៅចំពោះស្តេច