3 ដូច្នេះ គេក៏ចេញទៅ ស្វែងរកស្រីក្រមុំយ៉ាងល្អ នៅគ្រប់ក្នុងស្រុកអ៊ីស្រាអែល បានប្រទះនឹងនាងអ័ប៊ីសាក ជាអ្នកស្រុកស៊ូណែម ហើយនាំនាងមកថ្វាយស្តេច
4 នាងនោះមានរូបរាងស្រស់ល្អណាស់ ហើយក៏ថែទាំបំរើស្តេច តែទ្រង់មិនបានរួមរស់នឹងនាងសោះ
5 ខណៈនោះ អ័ដូនីយ៉ា ព្រមទាំងមនុស្ស៥០នាក់ ឲ្យរត់នាំមុខទ្រង់
6 ឯព្រះបិតារបស់ទ្រង់មិនដែលធ្វើឲ្យទាស់ចិត្តម្តង ដោយពាក្យថា ហេតុអ្វីបានជាធ្វើដូច្នេះនោះឡើយ ១ទៀតទ្រង់ជាមនុស្សមានរូបរាងល្អណាស់ ទ្រង់បានប្រសូតមកក្រោយអាប់សាឡំម
7 ទ្រង់ពិគ្រោះនឹងយ៉ូអាប់ ជាកូនសេរូយ៉ា ហើយនឹងអ័បៀថើរ ដ៏ជាសង្ឃ គេទាំង២ក៏តាមជួយ
8 តែសាដុកដ៏ជាសង្ឃ បេណាយ៉ាជាកូនយេហូយ៉ាដា ហោរាណាថាន់ ស៊ីម៉ាយ ហើយរេអ៊ី ព្រមទាំងពួកអ្នកខ្លាំងពូកែរបស់ដាវីឌ គេមិនបានចូលដៃជួយអ័ដូនីយ៉ាទេ។
9 ទ្រង់ក៏សំឡាប់ចៀម គោ និងសត្វយ៉ាងធាត់នៅត្រង់ថ្មសូហេលែត ដែលនៅជិតអេន-រ៉ូកេល ទ្រង់អញ្ជើញពួកបងប្អូនទាំងអស់ ជាបុត្រាស្តេច និងពួកជនជាតិយូដាទាំងប៉ុន្មាន ដែលជាអ្នកថែរក្សាហ្លួងដែរ