១ ពង្សាវតារក្សត្រ 1:4-10 KHOV

4 នាង​នោះ​មាន​រូប​រាង​ស្រស់​ល្អ​ណាស់ ហើយ​ក៏​ថែ‌ទាំ​បំរើ​ស្តេច តែ​ទ្រង់​មិន​បាន​រួម​រស់​នឹង​នាង​សោះ

5 ខណៈ​នោះ អ័ដូ‌នីយ៉ា ព្រម​ទាំង​មនុស្ស​៥០​នាក់ ឲ្យ​រត់​នាំ​មុខ​ទ្រង់

6 ឯ​ព្រះ‌បិតា​របស់​ទ្រង់​មិន​ដែល​ធ្វើ​ឲ្យ​ទាស់​ចិត្ត​ម្តង ដោយ​ពាក្យ​ថា ហេតុ​អ្វី​បាន​ជា​ធ្វើ​ដូច្នេះ​នោះ​ឡើយ ១​ទៀត​ទ្រង់​ជា​មនុស្ស​មាន​រូប​រាង​ល្អ​ណាស់ ទ្រង់​បាន​ប្រសូត​មក​ក្រោយ​អាប់‌សា‌ឡំម

7 ទ្រង់​ពិគ្រោះ​នឹង​យ៉ូអាប់ ជា​កូន​សេរូយ៉ា ហើយ​នឹង​អ័បៀ‌ថើរ ដ៏​ជា​សង្ឃ គេ​ទាំង​២​ក៏​តាម​ជួយ

8 តែ​សាដុក​ដ៏​ជា​សង្ឃ បេណាយ៉ា​ជា​កូន​យេហូ‌យ៉ាដា ហោរា​ណាថាន់ ស៊ីម៉ាយ ហើយ​រេអ៊ី ព្រម​ទាំង​ពួក​អ្នក​ខ្លាំង​ពូកែ​របស់​ដាវីឌ គេ​មិន​បាន​ចូល​ដៃ​ជួយ​អ័ដូ‌នីយ៉ា​ទេ។

9 ទ្រង់​ក៏​សំឡាប់​ចៀម គោ និង​សត្វ​យ៉ាង​ធាត់​នៅ​ត្រង់​ថ្ម​សូហេ‌លែត ដែល​នៅ​ជិត​អេន-រ៉ូកេល ទ្រង់​អញ្ជើញ​ពួក​បង​ប្អូន​ទាំង​អស់ ជា​បុត្រា​ស្តេច និង​ពួក​ជន‌ជាតិ​យូដា​ទាំង​ប៉ុន្មាន ដែល​ជា​អ្នក​ថែ​រក្សា​ហ្លួង​ដែរ

10 តែ​មិន​បាន​អញ្ជើញ​ហោរា​ណាថាន់ បេណាយ៉ា និង​ពួក​មនុស្ស​ខ្លាំង​ពូកែ ឬ​សាឡូ‌ម៉ូន ជា​អនុជ​ទ្រង់​ទេ។