40 ស្រេចហើយ បណ្តាជនទាំងអស់ក៏ដង្ហែអង្គឡើងមកដោយផ្លុំខ្លុយ ហើយមានសេចក្តីត្រេកអររីករាយជាខ្លាំង ដល់ម៉្លេះបានជាផែនដីក៏ខ្ទរ ដោយសូរសព្ទអឺងកងរបស់គេ។
41 ឯអ័ដូនីយ៉ា និងពួកភ្ញៀវដែលនៅជាមួយ គេក៏ឮក្នុងកាលដែលគេស៊ីលៀងរួច កាលយ៉ូអាប់បានឮសូរផ្លុំត្រែ នោះលោកសួរថា ហេតុអ្វីបានជាមានសូរអឺងកងនៅក្នុងទីក្រុងដូច្នេះ
42 កាលលោកកំពុងតែនិយាយនៅឡើយ នោះយ៉ូណាថាន ជាកូនអ័បៀថើរដ៏ជាសង្ឃ ក៏ចូលមកដល់ អ័ដូនីយ៉ាមានព្រះបន្ទូលទៅគាត់ថា ចូរចូលមកចុះ ដ្បិតឯងជាមនុស្សក្លាហានពិត ក៏នាំដំណឹងល្អមក
43 នោះយ៉ូណាថានក៏ទូលតបទៅអ័ដូនីយ៉ាថា ស្តេចដាវីឌ ជាព្រះអម្ចាស់នៃយើងរាល់គ្នា ទ្រង់បានតាំងសាឡូម៉ូន ឲ្យសោយរាជ្យឡើងជាពិតហើយ
44 ទ្រង់បានចាត់សាដុកដ៏ជាសង្ឃ ហោរាណាថាន់ បេណាយ៉ា ជាកូនយេហូយ៉ាដា ព្រមទាំងពួកកេរេធីម និងពួកពេលេធីមផង ឲ្យទៅបញ្ជិះសាឡូម៉ូនលើលាកាត់របស់ស្តេច
45 ហើយសាដុកដ៏ជាសង្ឃ និងហោរាណាថាន់ បានចាក់ប្រេងតាំងឡើងជាស្តេចនៅត្រង់គីហុន រួចគេឡើងពីនោះមក ដោយរីករាយសាទរ ដល់ម៉្លេះបានជាឮសូរអឺងកងនៅទីក្រុង គឺសូរនោះហើយ ដែលអស់លោកអ្នកបានឮ
46 ឯសាឡូម៉ូនទ្រង់គង់លើបល្ល័ង្ករាជ្យហើយ