46 ឯសាឡូម៉ូនទ្រង់គង់លើបល្ល័ង្ករាជ្យហើយ
47 មួយទៀត ពួកលោក ជាជំនិតស្តេច បានមកចំរើនពរដល់ស្តេចដាវីឌ ជាព្រះអម្ចាស់នៃយើងរាល់គ្នា ដោយពាក្យថា សូមឲ្យព្រះនៃទ្រង់ដំកើងព្រះនាមសាឡូម៉ូន ឲ្យវិសេសជាងព្រះនាមទ្រង់ ហើយតាំងរាជ្យសាឡូម៉ូន ឲ្យធំលើសជាងរាជ្យរបស់ទ្រង់ទៅទៀត ឯស្តេច ទ្រង់ក៏ឱនកាយនៅលើព្រះបន្ទំ
48 ហើយមានព្រះបន្ទូលថា សូមក្រាបថ្វាយបង្គំដល់ព្រះយេហូវ៉ា ជាព្រះនៃសាសន៍អ៊ីស្រាអែល ដែលទ្រង់បានប្រទានឲ្យមានម្នាក់អង្គុយលើបល្ល័ង្កនៃទូលបង្គំនៅថ្ងៃនេះ ឲ្យភ្នែកទូលបង្គំបានឃើញផង។
49 ឯពួកភ្ញៀវរបស់អ័ដូនីយ៉ា គេមានសេចក្តីតក់ស្លុតទាំងអស់គ្នា ក៏ក្រោកឡើងចេញទៅតាមផ្លូវគេរៀងខ្លួនទៅ
50 អ័ដូនីយ៉ាក៏ភ័យខ្លាច ដោយព្រោះសាឡូម៉ូនដែរ ទ្រង់ក្រោកឡើងទៅចាប់កាន់ស្នែងអាសនា
51 មានគេទៅទូលសាឡូម៉ូនថា មើល អ័ដូនីយ៉ាខ្លាចដល់ទ្រង់ ក៏បានទៅចាប់កាន់ស្នែងអាសនា ដោយពាក្យថា សូមឲ្យស្តេចសាឡូម៉ូនស្បថនឹងទូលបង្គំនៅថ្ងៃនេះថា ទ្រង់មិនសំឡាប់ទូលបង្គំជាខ្ញុំដោយដាវឡើយ
52 នោះសាឡូម៉ូនមានព្រះបន្ទូលថា បើវានឹងសំដែងខ្លួនថាជាមនុស្សគួរគប្បី នោះសូម្បីសក់ក្បាល១សរសៃរបស់វា ក៏មិនត្រូវធ្លាក់ចុះដល់ដីផង តែបើសិនជាប្រទះឃើញមានសេចក្តីទុច្ចរិតអ្វី នោះនឹងត្រូវស្លាប់វិញ