25 គ្រប់គ្នាក៏នាំយកដង្វាយមកថ្វាយ គឺជាគ្រឿងមាស ប្រាក់ សំលៀកបំពាក់ គ្រឿងសស្ត្រាវុធ គ្រឿងក្រអូប សេះ និងលាកាត់ តាមកំណត់រាល់តែឆ្នាំ
26 សាឡូម៉ូនក៏ប្រមូលចំរើនរទេះចំបាំង និងពលសេះ ទ្រង់មានរទេះចំបាំង១ពាន់៤០០ ហើយពលសេះ១ម៉ឺន២ពាន់នាក់ ដែលទ្រង់ដាក់ឲ្យនៅក្នុងទីក្រុង សំរាប់រទេះចំបាំងទាំងប៉ុន្មាន ហើយនៅជាមួយនឹងស្តេច នៅក្នុងក្រុងយេរូសាឡិមដែរ
27 ទ្រង់បានធ្វើឲ្យមានប្រាក់សម្បូរ ដូចជាថ្មនៅក្នុងក្រុងយេរូសាឡិម ហើយឲ្យមានដើមតាត្រៅសម្បូរដូចជាដើមឧទុម្ពរ ដែលដុះនៅដីទំនាប
28 ឯអស់ទាំងសេះរបស់សាឡូម៉ូន នោះបានយកមកពីស្រុកអេស៊ីព្ទ ពួកជំនួញរបស់ស្តេចគេទិញមកទាំងហ្វូង តាមដំឡៃ១ហ្វូងៗ
29 គេក៏នាំរទេះចំបាំងពីស្រុកអេស៊ីព្ទមក ១ថ្លៃ៦០០រៀល ហើយសេះ១ថ្លៃ១៥០ គេក៏ទិញដឹកនាំមក សំរាប់ឲ្យអស់ទាំងស្តេចនៃសាសន៍ហេត និងពួកស្តេចស្រុកស៊ីរីយ៉ាងដូច្នោះដែរ។