១ ពង្សាវតារក្សត្រ 11:10-16 KHOV

10 ក៏​បាន​បង្គាប់​ដល់​ទ្រង់​ពី​ដំណើរ​នេះ​ដែរ ថា មិន​ត្រូវ​ឲ្យ​ទ្រង់​ប្រតិ‌បត្តិ​តាម​ព្រះ​ដទៃ​ឡើយ តែ​ទ្រង់​មិន​បាន​រក្សា​សេចក្តី​ដែល​ព្រះ‌យេហូវ៉ា​បាន​បង្គាប់​មក​នោះ​ទេ

11 ហេតុ​ដូច្នោះ ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​នឹង​សាឡូ‌ម៉ូន​ថា ដោយ​ព្រោះ​ឯង​បាន​ធ្វើ​យ៉ាង​នេះ ហើយ​មិន​បាន​រក្សា​សេចក្តី​សញ្ញា​របស់​អញ និង​បញ្ញត្ត​ដែល​អញ​បាន​បង្គាប់​ដល់​ឯង នោះ​បាន​ជា​អញ​នឹង​កន្ត្រាក់​យក​រាជ្យ​ពី​ឯង​វិញ​ជា​ពិត ហើយ​ឲ្យ​ទៅ​អ្នក​បំរើ​របស់​ឯង​វិញ

12 ប៉ុន្តែ អញ​មិន​ធ្វើ​ក្នុង​គ្រា​នៃ​ជីវិត​ឯង​ទេ ដោយ​យល់​ដល់​ដាវីឌ ជា​ឪពុក​ឯង គឺ​អញ​នឹង​កន្ត្រាក់​យក​ពី​ដៃ​កូន​ឯង​វិញ

13 អញ​ក៏​មិន​យក​នគរ​ទាំង​មូល​ពី​វា​ដែរ គឺ​នឹង​ឲ្យ​ពូជ​អំបូរ​១​ដល់​កូន​ឯង ដោយ​យល់​ដល់​ដាវីឌ ជា​អ្នក​បំរើ​អញ ហើយ​យល់​ដល់​ក្រុង​យេរូ‌សាឡិម ដែល​អញ​បាន​រើស​ហើយ​ផង។

14 ព្រះ‌យេហូវ៉ា​ទ្រង់​ក៏​បណ្តាល ឲ្យ​មាន​អ្នក​ត​តាំង​នឹង​សាឡូ‌ម៉ូន​ម្នាក់ គឺ​ហាដាឌ់ ជា​សាសន៍​អេដំម ដែល​ជា​វង្សា​នៃ​ស្តេច​ស្រុក​នោះ

15 ពី​ព្រោះ​កាល​ដាវីឌ​បាន​ទៅ​ស្រុក​អេដំម ហើយ​យ៉ូអាប់​ជា​មេ‌ទ័ព​បាន​ឡើង​ទៅ​កប់​ខ្មោច​នៃ​ពួក​អ្នក​ដែល​ស្លាប់​ក្នុង​ចំបាំង គឺ​ក្នុង​ពេល​ក្រោយ​ដែល​បាន​សំឡាប់​ពួក​ប្រុសៗ​ទាំង​អស់​នៅ​សាសន៍​អេដំម

16 (ដ្បិត​យ៉ូអាប់ និង​ពួក​អ៊ីស្រា‌អែល​ទាំង​អស់ បាន​នៅ​ស្រុក​នោះ​អស់​៦​ខែ ទាល់​តែ​បាន​សំឡាប់​ពួក​ប្រុសៗ​នៃ​សាសន៍​អេដំម​នោះ​អស់​រលីង​ទៅ)