34 ប៉ុន្តែអញមិនយករាជ្យទាំងមូលពីដៃទ្រង់ទេ គឺនឹងឲ្យទ្រង់ធ្វើជាស្តេច រហូតដល់អស់ព្រះជន្ម ដោយព្រោះយល់ដល់ដាវីឌ ជាអ្នកបំរើអញដែលអញបានរើស ជាអ្នកដែលបានកាន់តាមបញ្ញត្ត និងក្រឹត្យក្រមទាំងប៉ុន្មានរបស់អញ
35 អញនឹងយករាជ្យពីដៃរបស់បុត្រទ្រង់វិញ ហើយនឹងឲ្យពូជអំបូរ១០មកឯង
36 ឯបុត្ររបស់ទ្រង់ អញនឹងឲ្យពូជអំបូរ១ ដើម្បីឲ្យដាវីឌ ជាអ្នកបំរើអញ បានចង្កៀង១ភ្លឺជាដរាប នៅចំពោះអញ ក្នុងក្រុងយេរូសាឡិម ជាទីក្រុងដែលអញបានរើសសំរាប់តាំងឈ្មោះអញ
37 អញនឹងយកឯងតាំងឡើង ហើយឯងនឹងគ្រប់គ្រងតាមបំណងចិត្ត ព្រមទាំងសោយរាជ្យលើពួកអ៊ីស្រាអែល
38 ដូច្នេះ បើឯងនឹងស្តាប់តាមគ្រប់ទាំងសេចក្តីដែលអញបង្គាប់ ហើយដើរតាមអស់ទាំងផ្លូវរបស់អញ ព្រមទាំងប្រព្រឹត្តសេចក្តីដែលត្រឹមត្រូវនៅភ្នែកអញ ដោយកាន់តាមបញ្ញត្ត និងក្រឹត្យក្រមរបស់អញ ដូចជាដាវីឌ ជាអ្នកបំរើអញដែរ នោះអញនឹងនៅជាមួយនឹងឯង ហើយនឹងតាំងជំនួរវង្សឯងឡើងឲ្យខ្ជាប់ខ្ជួន ដូចជាអញបានតាំងឲ្យដាវីឌដែរ អញនឹងប្រគល់ពួកអ៊ីស្រាអែលឲ្យដល់ឯង
39 អញនឹងផ្ចាញ់ផ្ចាលវង្សាដាវីឌដោយសារការនោះ តែមិនមែនជាដរាបទេ
40 ដូច្នេះ សាឡូម៉ូនទ្រង់រកសំឡាប់យេរ៉ូបោម តែយេរ៉ូបោមរត់ទៅឯស៊ីសាក ជាស្តេចស្រុកអេស៊ីព្ទ ក៏នៅស្រុកនោះដរាបដល់សាឡូម៉ូនអស់ព្រះជន្មទៅ។