១ ពង្សាវតារក្សត្រ 12:20-26 KHOV

20 គ្រា​នោះ កាល​ពួក​អ៊ីស្រា‌អែល​ទាំង​អស់​គ្នា​បាន​ឮ​ថា យេរ៉ូ‌បោម​បាន​ត្រឡប់​មក​វិញ​ហើយ នោះ​ក៏​ចាត់​គ្នា​ឲ្យ​ទៅ​អញ្ចើញ​លោក​មក​ក្នុង​ជំនុំ​គេ រួច​គេ​តាំង​លោក​ឡើង​ឲ្យ​ធ្វើ​ជា​ស្តេច​លើ​ពួក​អ៊ីស្រា‌អែល​ទាំង​អស់ គ្មាន​អ្នក​ណា​បាន​តាម​ព្រះ‌រាជវង្ស​របស់​ដាវីឌ​ឡើយ មាន​តែ​ពូជ​អំបូរ​យូដា​១​ប៉ុណ្ណោះ។

21 លុះ​កាល​រេហូ‌បោម​បាន​មក​ដល់​ក្រុង​យេរូ‌សាឡិម នោះ​ទ្រង់​ក៏​ប្រមូល​ពូជ‌ពង្ស​យូដា​ទាំង​អស់ និង​ពូជ​អំបូរ​បេន‌យ៉ា‌មីន រួម​ទាំង​អស់​បាន​ប្រុសៗ​១​សែន​៨​ម៉ឺន​នាក់ សុទ្ធ​តែ​ជា​អ្នក​ជ្រើស‌រើស ហើយ​ថ្នឹក​ចំបាំង ដើម្បី​លើក​ទៅ​ច្បាំង​នឹង​ពួក​ពូជ‌ពង្ស​អ៊ីស្រា‌អែល ដោយ​ប្រាថ្នា​ចង់​បង្វិល​រាជ្យ​មក​ឲ្យ​រេហូ‌បោម ជា​កូន​សាឡូ‌ម៉ូន​វិញ

22 ប៉ុន្តែ​ព្រះ‌បន្ទូល​នៃ​ព្រះ​បាន​មក​ដល់​សេម៉ាយ៉ា ជា​អ្នក​សំណប់​របស់​ព្រះ​ថា

23 ចូរ​ប្រាប់​ដល់​រេហូ‌បោម ជា​កូន​សាឡូ‌ម៉ូន ស្តេច​ស្រុក​យូដា ព្រម​ទាំង​ពូជ‌ពង្ស​យូដា និង​បេន‌យ៉ា‌មីន ហើយ​នឹង​ពួក​ជន​ឯ​ទៀត​ថា

24 ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ដូច្នេះ គឺ​កុំ​ឲ្យ​នាក់​ឡើង​ទៅ​ច្បាំង​នឹង​ពួក​កូន​ចៅ​អ៊ីស្រា‌អែល ជា​បង​ប្អូន​របស់​ឯង​រាល់​គ្នា​ឡើយ ចូរ​វិល​ទៅ​ឯ​ផ្ទះ​របស់​ឯង​រៀង​ខ្លួន​ទៅ ដ្បិត​ការ​នេះ គឺ​អញ​បាន​បង្កើត​ឡើង​ទេ ដូច្នេះ គេ​ក៏​ស្តាប់​តាម​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា ហើយ​វិល​ត្រឡប់​ទៅ​តាម​ផ្លូវ​គេ​វិញ តាម​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា​ទៅ។

25 ក្រោយ​នោះ​មក យេរ៉ូ‌បោម​ទ្រង់​សង់​ក្រុង​ស៊ីគែម នៅ​ស្រុក​ភ្នំ​អេប្រា‌អិម រួច​ទ្រង់​គង់​នៅ​ទី​នោះ ហើយ​ចេញ​ពី​ទី​នោះ​ទៅ​សង់​ក្រុង​ពេនួល​ទៀត។

26 យេរ៉ូ‌បោម​ទ្រង់​ព្រះ‌ដំរិះ​ក្នុង​ព្រះ‌ទ័យ​ថា រាជ្យ​នេះ​នឹង​ត្រឡប់​ទៅ​ឯ​រាជ‌វង្ស​ដាវីឌ​វិញ