១ ពង្សាវតារក្សត្រ 12:26-32 KHOV

26 យេរ៉ូ‌បោម​ទ្រង់​ព្រះ‌ដំរិះ​ក្នុង​ព្រះ‌ទ័យ​ថា រាជ្យ​នេះ​នឹង​ត្រឡប់​ទៅ​ឯ​រាជ‌វង្ស​ដាវីឌ​វិញ

27 បើ‌សិន​ជា​បណ្តា‌ជន​ទាំង​នេះ ចេះ​តែ​ឡើង​ទៅ​ថ្វាយ​យញ្ញ‌បូជា ក្នុង​ព្រះ‌វិហារ​នៃ​ព្រះ‌យេហូវ៉ា នៅ​ក្រុង​យេរូ‌សាឡិម នោះ​ចិត្ត​គេ​នឹង​វិល​ត្រឡប់ ទៅ​ឯ​ចៅ‌ហ្វាយ​គេ​វិញ​គឺ​ឯ​រេហូ‌បោម ជា​ស្តេច​ស្រុក​យូដា គេ​នឹង​សំឡាប់​អញ​បង់ ហើយ​ត្រឡប់​ទៅ​គោរព​តាម​រេហូ‌បោម ជា​ស្តេច​ស្រុក​យូដា

28 ដូច្នេះ ស្តេច​ទ្រង់​ក៏​ជំនុំ​ការ រួច​ធ្វើ​រូប​កូន​គោ​មាស​២ ហើយ​មាន​ព្រះ‌បន្ទូល​ថា ឱ​អ៊ីស្រា‌អែល​អើយ ឯង​រាល់​គ្នា​បាន​ឡើង​ទៅ​ឯ​ក្រុង​យេរូ‌សាឡិម ជា​យូរ​ណាស់​ហើយ ឥឡូវ​នេះ មើល នេះ​នែ ព្រះ​របស់​ឯង ដែល​បាន​នាំ​ឯង​រាល់​គ្នា ឡើង​ចេញ​ពី​ស្រុក​អេស៊ីព្ទ​មក

29 ទ្រង់​ក៏​តម្កល់​ទុក​១​នៅ​ក្រុង​បេត-អែល ហើយ​១​ទៀត​នៅ​ក្រុង​ដាន់

30 ដំណើរ​នោះ​ក៏​ត្រឡប់​ជា​ហេតុ​ឲ្យ​មាន​បាប​ឡើង ពី​ព្រោះ​ពួក​ជន​ទាំង‌ឡាយ គេ​ខំ​ទៅ​ថ្វាយ‌បង្គំ នៅ​ចំពោះ​រូប​១​នោះ ដែល​នៅ​ក្រុង​ដាន់

31 ទ្រង់​ក៏​ស្អាង​វិហារ​នៅ​លើ​ទី​ខ្ពស់​ទាំង​ប៉ុន្មាន ហើយ​បាន​យក​មនុស្ស​ពី​បណ្តា‌ជន​ទាំង‌ឡាយ ដែល​មិន​មែន​ជា​ពូជ​លេវី តាំង​ឡើង​ឲ្យ​ធ្វើ​ជា​សង្ឃ

32 រួច​ទ្រង់​ដំរូវ​ឲ្យ​មាន​បុណ្យ​នៅ​ថ្ងៃ​១៥​ខែ​កត្តិក ឲ្យ​ដូច​ជា​បុណ្យ​ដែល​គេ​ធ្វើ​នៅ​ស្រុក​យូដា​ដែរ ហើយ​ទ្រង់​ថ្វាយ​យញ្ញ‌បូជា​នៅ​លើ​អាស‌នា ទ្រង់​ក៏​ធ្វើ​ដូច្នោះ​នៅ​ក្រុង​បេត-អែល​ទៀត ព្រម​ទាំង​ថ្វាយ​យញ្ញ‌បូជា​ដល់​រូប​គោ​ដែល​ទ្រង់​បាន​ធ្វើ​ផង ទ្រង់​ដាក់​ពួក​សង្ឃ ដែល​បាន​តាំង​ឡើង សំរាប់​ទី​ខ្ពស់​ទាំង​ប៉ុន្មាន ឲ្យ​នៅ​ក្រុង​បេត-អែល