១ ពង្សាវតារក្សត្រ 12:30-33 KHOV

30 ដំណើរ​នោះ​ក៏​ត្រឡប់​ជា​ហេតុ​ឲ្យ​មាន​បាប​ឡើង ពី​ព្រោះ​ពួក​ជន​ទាំង‌ឡាយ គេ​ខំ​ទៅ​ថ្វាយ‌បង្គំ នៅ​ចំពោះ​រូប​១​នោះ ដែល​នៅ​ក្រុង​ដាន់

31 ទ្រង់​ក៏​ស្អាង​វិហារ​នៅ​លើ​ទី​ខ្ពស់​ទាំង​ប៉ុន្មាន ហើយ​បាន​យក​មនុស្ស​ពី​បណ្តា‌ជន​ទាំង‌ឡាយ ដែល​មិន​មែន​ជា​ពូជ​លេវី តាំង​ឡើង​ឲ្យ​ធ្វើ​ជា​សង្ឃ

32 រួច​ទ្រង់​ដំរូវ​ឲ្យ​មាន​បុណ្យ​នៅ​ថ្ងៃ​១៥​ខែ​កត្តិក ឲ្យ​ដូច​ជា​បុណ្យ​ដែល​គេ​ធ្វើ​នៅ​ស្រុក​យូដា​ដែរ ហើយ​ទ្រង់​ថ្វាយ​យញ្ញ‌បូជា​នៅ​លើ​អាស‌នា ទ្រង់​ក៏​ធ្វើ​ដូច្នោះ​នៅ​ក្រុង​បេត-អែល​ទៀត ព្រម​ទាំង​ថ្វាយ​យញ្ញ‌បូជា​ដល់​រូប​គោ​ដែល​ទ្រង់​បាន​ធ្វើ​ផង ទ្រង់​ដាក់​ពួក​សង្ឃ ដែល​បាន​តាំង​ឡើង សំរាប់​ទី​ខ្ពស់​ទាំង​ប៉ុន្មាន ឲ្យ​នៅ​ក្រុង​បេត-អែល

33 ដល់​ថ្ងៃ​១៥​ខែ​កត្តិក ជា​វេលា​ដែល​ទ្រង់​បាន​គិត​សំរេច​ក្នុង​ព្រះ‌ទ័យ​ហើយ នោះ​ទ្រង់​ក៏​ថ្វាយ​យញ្ញ‌បូជា​នៅ​លើ​អាស‌នា​នោះ ដែល​ទ្រង់​បាន​ស្អាង នៅ​ក្រុង​បេត-អែល ហើយ​ទ្រង់​ក៏​តាំង​ថ្ងៃ​នោះ ទុក​ជា​ថ្ងៃ​បុណ្យ ដល់​ពួក​កូន​ចៅ​អ៊ីស្រា‌អែល រួច​ទ្រង់​ឡើង​ទៅ​ដុត​កំញាន​ថ្វាយ នៅ​លើ​អាស‌នា​ផង។