១ ពង្សាវតារក្សត្រ 13:23-29 KHOV

23 ក្រោយ​ដែល​បាន​បរិភោគ​រួច​ហើយ នោះ​គាត់​ក៏​ចង​កែប​លា​ឲ្យ​ហោរា ដែល​បាន​នាំ​មក​វិញ បាន​ចេញ​ទៅ

24 លុះ​កាល​អ្នក​នោះ​បាន​ចេញ​ទៅ​ហើយ ក៏​ប្រទះ​នឹង​សិង្ហ​១ តាម​ផ្លូវ សិង្ហ​ក៏​សំឡាប់​គាត់​ទៅ ហើយ​សព​របស់​គាត់​ដេក​នៅ​កណ្តាល​ផ្លូវ សត្វ​លា​ឈរ​នៅ​ជិត ឯ​សិង្ហ​ក៏​ឈរ​នៅ​ក្បែរ​សព​ដែរ

25 ហើយ​មើល មាន​មនុស្ស​ដើរ​ទៅ​មក​តាម​នោះ បាន​ឃើញ​សព​ដេក​នៅ​កណ្តាល​ផ្លូវ និង​សិង្ហ​ឈរ​នៅ​ជិត​ដូច្នោះ គេ​ក៏​ទៅ​ប្រាប់​ដល់​ក្នុង​ទី​ក្រុង ជា​ទី​លំនៅ​នៃ​ហោរា​ចាស់​នោះ។

26 កាល​ដំណឹង​បាន​ឮ​ទៅ​ដល់​ហោរា ដែល​នាំ​គាត់​ពី​ផ្លូវ​មក​វិញ គាត់​ក៏​និយាយ​ថា នេះ​គឺ​ជា​អ្នក​សំណប់​របស់​ព្រះ ដែល​មិន​បាន​ស្តាប់​តាម​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា​ហើយ បាន​ជា​ព្រះ‌យេហូវ៉ា ទ្រង់​បាន​ប្រគល់​ទៅ​ឲ្យ​សត្វ​សិង្ហ​ហែក​សំឡាប់​បង់ តាម​សេចក្តី​ដែល​ទ្រង់​មាន​ព្រះ‌បន្ទូល​ប្រាប់​នោះ

27 រួច​គាត់​បង្គាប់​ទៅ​កូន​ថា ចូរ​ចង​កែប​លា​ឲ្យ​អញ កូន​ក៏​ចង​ឲ្យ

28 នោះ​គាត់​ក៏​ចេញ​ទៅ​ឃើញ​សព​ដេក​នៅ​កណ្តាល​ផ្លូវ និង​សត្វ​លា ហើយ​សិង្ហ​កំពុង​តែ​ឈរ​នៅ​ជិត សិង្ហ​នោះ​មិន​បាន​ស៊ី​សព​ឬ​ហែក​លា​ឡើយ

29 ដូច្នេះ ហោរា​ចាស់​ក៏​លើក​ដាក់​លើ​លា នាំ​ត្រឡប់​ទៅ​ឯ​ទី​ក្រុង​របស់​ខ្លួន ដើម្បី​នឹង​កាន់​ទុក្ខ ហើយ​បញ្ចុះ​សព​នៃ​អ្នក​សំណប់​របស់​ព្រះ