១ ពង្សាវតារក្សត្រ 14:26-31 KHOV

26 ក៏​យក​អស់​ទាំង​ទ្រព្យ‌សម្បត្តិ នៃ​ព្រះ‌វិហារ​ព្រះ‌យេហូវ៉ា និង​ទ្រព្យ‌សម្បត្តិ​ក្នុង​ដំណាក់​ស្តេច​ទាំង​អស់​ទៅ ហើយ​យក​ទាំង​ខែល​មាស ដែល​សាឡូ‌ម៉ូន​បាន​ធ្វើ​ផង​ដែរ

27 រួច​មក​ស្តេច​រេហូ‌បោម​ទ្រង់​ធ្វើ​ខែល​លង្ហិន​ជំនួស​ខែល​ទាំង​នោះ ក៏​ប្រគល់​ទៅ​ក្នុង​អំណាច​នៃ​មេ‌ទ័ព ដែល​រក្សា​មាត់​ទ្វារ​ដំណាក់​ស្តេច

28 ដូច្នេះ កាល​ស្តេច​ទ្រង់​យាង​ចូល​ទៅ​ក្នុង​ព្រះ‌វិហារ​ព្រះ‌យេហូវ៉ា​វេលា​ណា នោះ​ពួក​រក្សា​អង្គ​ក៏​កាន់​ខែល​ទាំង​នោះ រួច​យក​ទៅ​ទុក​ក្នុង​បន្ទប់​របស់​ពួក​រក្សា​អង្គ​វិញ។

29 រីឯ​ដំណើរ​ឯ​ទៀត ពី​រេហូ‌បោម និង​ការ​ទាំង​ប៉ុន្មាន​ដែល​ទ្រង់​ធ្វើ នោះ​សុទ្ធ​តែ​បាន​កត់​ទុក​ក្នុង​សៀវភៅ ជា​ពង្សាវតារ​របស់​ពួក​ស្តេច​យូដា​ហើយ

30 ឯ​រេហូ‌បោម និង​យេរ៉ូ‌បោម ទ្រង់​ចេះ​តែ​ច្បាំង​គ្នា​ជានិច្ច

31 រេហូ‌បោម​ក៏​ផ្ទំ​លក់​ជា​មួយ​នឹង​ពួក​អយ្យកោ​ទ្រង់​ទៅ គេ​បញ្ចុះ​ទ្រង់​នៅ​ជា​មួយ​នឹង​ពួក​អយ្យកោ​ទ្រង់ ក្នុង​ទី​ក្រុង​របស់​ដាវីឌ ឯ​មាតា​ទ្រង់ នោះ​មាន​ព្រះ‌នាម​ជា​ន៉ាអាម៉ា សាសន៍​អាំម៉ូន លំដាប់​នោះ អ័ប៊ីយ៉ា ជា​ព្រះ‌រាជ‌បុត្រា​ទ្រង់ ក៏​សោយ‌រាជ្យ​ឡើង​ជំនួស​បិតា។