១ ពង្សាវតារក្សត្រ 15:1-6 KHOV

1 លុះ​ដល់​ឆ្នាំ​ទី​១៨ ក្នុង​រាជ្យ​យេរ៉ូ‌បោម ជា​បុត្រ​នេបាត នោះ​អ័ប៊ីយ៉ា​ក៏​ចាប់​តាំង​សោយ‌រាជ្យ​ឡើង​នៅ​ស្រុក​យូដា

2 ទ្រង់​គ្រង​រាជ្យ​បាន​៣​ឆ្នាំ​នៅ​ក្រុង​យេរូ‌សាឡិម ឯ​មាតា ព្រះ‌នាម​ជា​ម្អាកា បុត្រី​អ័ប៊ី‌សា‌ឡូម

3 ទ្រង់​ក៏​ប្រព្រឹត្ត​តាម​អស់​ទាំង​អំពើ​បាប ដែល​ព្រះ‌បិតា​បាន​ប្រព្រឹត្ត​ពី​មុន​មក​ដែរ ព្រះ‌ទ័យ​ទ្រង់​មិន​បាន​ស្មោះ‌ត្រង់ ដល់​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ទ្រង់ ដូច​ជា​ព្រះ‌ទ័យ​ដាវីឌ ជា​អយ្យកោ​ទ្រង់​ទេ

4 ប៉ុន្តែ ដោយ​ព្រោះ​យល់​ដល់​ដាវីឌ បាន​ជា​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ទ្រង់ បាន​ប្រទាន​ឲ្យ​មាន​ចង្កៀង​១​ភ្លឺ នៅ​ក្រុង​យេរូ‌សាឡិម គឺ​បាន​តាំង​ព្រះ‌រាជ‌បុត្រា​ទ្រង់​ឲ្យ​សោយ‌រាជ្យ​ឡើង​ជំនួស​បិតា ដើម្បី​នឹង​ប្រោស​ឲ្យ​ក្រុង​យេរូ‌សាឡិម​នៅ​ជាប់​ត​ទៅ

5 ពី​ព្រោះ​ដាវីឌ​បាន​ប្រព្រឹត្ត​សេចក្តី​ដែល​ទៀង​ត្រង់​នៅ​ព្រះ‌នេត្រ​ព្រះ‌យេហូវ៉ា ដោយ​ឥត​បែរ​ចេញ ពី​សេចក្តី​បង្គាប់​ណា​មួយ​របស់​ទ្រង់ ដរាប​អស់​ព្រះ‌ជន្ម លើក​តែ​ក្នុង​រឿង​ពី​អ៊ូរី ជា​សាសន៍​ហេត​ប៉ុណ្ណោះ

6 ឯ​រេហូ‌បោម និង​យេរ៉ូ‌បោម ទ្រង់​ចេះ​តែ​ច្បាំង​គ្នា​ដរាប​ដល់​អស់​ព្រះ‌ជន្ម។