១ ពង្សាវតារក្សត្រ 15:28-34 KHOV

28 គឺ​នៅ​ឆ្នាំ​ទី​៣ ក្នុង​រាជ្យ​អេសា​ជា​ស្តេច​ស្រុក​យូដា ដែល​ប្អាសា​បាន​ធ្វើ​គុត​ណាដាប រួច​ក៏​សោយ‌រាជ្យ​ឡើង​ជំនួស​ទ្រង់

29 លុះ​បាន​តាំង​ឡើង​ជា​ស្តេច​ហើយ នោះ​ទ្រង់​ក៏​ប្រហារ​ជីវិត​នៃ​ពួក​វង្សា​របស់​យេរ៉ូ‌បោម​ទាំង​អស់​បង់ ឥត​មាន​ទុក​ឲ្យ​ពូជ‌ពង្ស​យេរ៉ូ‌បោម​ណា​មួយ មាន​ដង្ហើម​នៅ​រស់​ទៀត​ឡើយ រហូត​ដល់​បាន​ធ្វើ​ឲ្យ​វិនាស​អស់​រលីង​ទៅ តាម​សេចក្តី​ដែល​ព្រះ‌យេហូវ៉ា​បាន​មាន​ព្រះ‌បន្ទូល ដោយ‌សារ​អ័ហ៊ីយ៉ា ជា​អ្នក​បំរើ​ទ្រង់ ដែល​នៅ​ក្រុង​ស៊ីឡូរ

30 ដោយ​ព្រោះ​អំពើ​បាប​ដែល​យេរ៉ូ‌បោម​បាន​ធ្វើ ព្រម​ទាំង​ឲ្យ​ពួក​អ៊ីស្រា‌អែល​ប្រព្រឹត្ត​តាម​ដែរ ជា​អំពើ​ដែល​បណ្តាល​ឲ្យ​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​សាសន៍​អ៊ីស្រា‌អែល មាន​សេចក្តី​ក្រោធ។

31 រីឯ​ដំណើរ​ឯ​ទៀត​ពី​ណាដាប និង​ការ​ទាំង​ប៉ុន្មាន​ដែល​ទ្រង់​ធ្វើ នោះ​សុទ្ធ​តែ​បាន​កត់​ទុក​ក្នុង​សៀវភៅ ជា​ពង្សាវតារ​របស់​ពួក​ស្តេច​អ៊ីស្រា‌អែល​ហើយ

32 អេសា និង​ប្អាសា ជា​ស្តេច​អ៊ីស្រា‌អែល ក៏​ច្បាំង​គ្នា​ដរាប​ដល់​អស់​ព្រះ‌ជន្ម។

33 លុះ​ដល់​ឆ្នាំ​ទី​៣ ក្នុង​រាជ្យ​អេសា ជា​ស្តេច​យូដា នោះ​ប្អាសា ជា​កូន​អ័ហ៊ីយ៉ា ចាប់​តាំង​សោយ‌រាជ្យ​លើ​ស្រុក​អ៊ីស្រា‌អែល​ទាំង​មូល​នៅ​ក្រុង​ធើសា ទ្រង់​បាន​សោយ‌រាជ្យ​អស់​២៤​ឆ្នាំ

34 ទ្រង់​ក៏​ប្រព្រឹត្ត​អំពើ​ដ៏​លាមក​អាក្រក់ នៅ​ព្រះ‌នេត្រ​ព្រះ‌យេហូវ៉ា ហើយ​បាន​ប្រតិ‌បត្តិ​តាម​ផ្លូវ និង​អំពើ​បាប ដែល​យេរ៉ូ‌បោម​បាន​ធ្វើ ជា​ការ​ដែល​នាំ​ឲ្យ​ពួក​អ៊ីស្រា‌អែល​ធ្វើ​បាប​ដែរ។