6 ឯរេហូបោម និងយេរ៉ូបោម ទ្រង់ចេះតែច្បាំងគ្នាដរាបដល់អស់ព្រះជន្ម។
7 រីឯដំណើរឯទៀតពីអ័ប៊ីយ៉ា និងការទាំងប៉ុន្មានដែលទ្រង់ធ្វើ នោះសុទ្ធតែកត់ទុកក្នុងសៀវភៅ ជាពង្សាវតារនៃពួកស្តេចយូដាហើយ អ័ប៊ីយ៉ា និងយេរ៉ូបោម ក៏តែងតែច្បាំងគ្នា
8 អ័ប៊ីយ៉ាទ្រង់ផ្ទំលក់ទៅជាមួយនឹងពួកអយ្យកោទ្រង់ទៅ គេបញ្ចុះទ្រង់នៅក្នុងទីក្រុងរបស់ដាវីឌ រួចអេសាជាព្រះរាជបុត្រា ក៏សោយរាជ្យឡើងជំនួសបិតា។
9 លុះដល់ឆ្នាំទី២០ ក្នុងរាជ្យយេរ៉ូបោម ជាស្តេចពួកអ៊ីស្រាអែល នោះអេសាចាប់តាំងសោយរាជ្យឡើង នៅស្រុកយូដា
10 ទ្រង់សោយរាជ្យនៅក្រុងយេរូសាឡិមបាន៤១ឆ្នាំ ឯមាតា ទ្រង់ ព្រះនាមជាម្អាកា បុត្រីអ័ប៊ីសាឡូម
11 អេសានេះទ្រង់បានប្រព្រឹត្តទៀងត្រង់ នៅព្រះនេត្រព្រះយេហូវ៉ា ដូចជាដាវីឌ ជាអយ្យកោទ្រង់ដែរ
12 ទ្រង់កំចាត់ពួកកូនជឹងពីនគរចេញ ក៏បំបាត់អស់ទាំងរូបព្រះ ដែលវង្សានុវង្សទ្រង់បានធ្វើបង់