១ ពង្សាវតារក្សត្រ 17:16-22 KHOV

16 ឯ​ម្សៅ​ក្នុង​ខាប់​នោះ មិន​ដែល​អស់​ទៅ ហើយ​ប្រេង​ក្នុង​ដប​ក៏​មិន​ចេះ​រលោះ​ឡើយ ដូច​ជា​សេចក្តី​ដែល​ព្រះ‌យេហូវ៉ា​បាន​មាន​ព្រះ‌បន្ទូល ដោយ‌សារ​អេលីយ៉ា។

17 ក្រោយ​នោះ​មក មាន​កាល​១​ថ្ងៃ កូន​របស់​នាង​ម្ចាស់​ផ្ទះ​នោះ​ចាប់​ជំងឺ​ឈឺ ជំងឺ​នោះ​មាន​ទំងន់​ណាស់ ដល់​ម៉្លេះ​បាន​ជា​គ្មាន​ដង្ហើម​ក្នុង​ខ្លួន​ទៀត​ឡើយ

18 ដូច្នេះ នាង​និយាយ​ទៅ​អេលីយ៉ា​ថា ឱ​អ្នក​សំណប់​របស់​ព្រះ​អើយ តើ​ខ្ញុំ​នឹង​លោក​មាន​ការណ៍​អ្វី​នឹង​គ្នា លោក​បាន​មក​ឯ​ណេះ ដើម្បី​រំឭក​ពី​អំពើ​បាប​របស់​ខ្ញុំ ហើយ​នឹង​សំឡាប់​កូន​ខ្ញុំ​ឬ

19 តែ​លោក​ឆ្លើយ​តប​ថា សូម​ឲ្យ​កូន​អ្នក​មក​ខ្ញុំ​ចុះ រួច​លោក​ក៏​ទទួល​កូន​ពី​ទ្រូង​នាង បី​ឡើង​ចូល​ទៅ​ក្នុង​បន្ទប់​ដែល​លោក​អាស្រ័យ​នៅ ហើយ​ផ្តេក​នៅ​លើ​ដំណេក​របស់​លោក

20 រួច​អំពាវ‌នាវ​ដល់​ព្រះ‌យេហូវ៉ា​ថា ឱ​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ទូល‌បង្គំ​អើយ តើ​ទ្រង់​បាន​នាំ​សេចក្តី​អាក្រក់​មក​លើ​ស្រី​មេម៉ាយ​នេះ ដែល​ទូល‌បង្គំ​អាស្រ័យ​នៅ​ជា​មួយ ដោយ​សំឡាប់​កូន​នាង​ដែរ​ឬ

21 លោក​ក៏​ទ្រោប​លើ​កូន​នោះ​៣​ដង ទាំង​អំពាវ‌នាវ​ដល់​ព្រះ‌យេហូវ៉ា​ថា ឱ​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ទូល‌បង្គំ​អើយ សូម​ឲ្យ​ព្រលឹង​របស់​កូន​នេះ​ត្រឡប់​ចូល​មក​ក្នុង​ខ្លួន​វា​វិញ​ចុះ

22 ព្រះ‌យេហូវ៉ា​ទ្រង់​ស្តាប់​តាម​អេលីយ៉ា ហើយ​ព្រលឹង​របស់​កូន​នោះ ក៏​ត្រឡប់​ចូល​មក​ក្នុង​ខ្លួន​វា ឲ្យ​រស់​ឡើង​វិញ