3 ចំណែកអ័ហាប់ទ្រង់ហៅអូបាឌា ជាឧកញ៉ាវាំងមក (រីឯអូបាឌានេះ លោកកោតខ្លាចដល់ព្រះយេហូវ៉ាណាស់
4 ដ្បិតកាលយេសិបិលបានសំឡាប់ពួកហោរានៃព្រះយេហូវ៉ា នោះលោកក៏នាំយកពួកហោរានោះ១០០នាក់ ទៅបំពួននៅក្នុងរអាង ក្នុង១ពួក៥០នាក់ ហើយបានចិញ្ចឹម ដោយនំបុ័ង និងទឹក។
5 អ័ហាប់មានព្រះបន្ទូលទៅអូបាឌាថា ចូរឯងទៅអស់ទាំងរន្ធទឹក និងជ្រោះទឹកទាំងអស់ដែលនៅក្នុងស្រុក ប្រហែលជាយើងនឹងរកបានស្មៅល្មមនឹងចិញ្ចឹមសេះ ហើយនឹងលាកាត់ឲ្យរស់នៅបាន ដើម្បីកុំឲ្យហ្វូងសត្វស្លាប់ទៅទាំងអស់ឡើយ
6 ដូច្នេះ គេក៏ចែកស្រុកគ្នា ដើម្បីនឹងដើរទៅមក គឺអ័ហាប់បានដើរផ្លូវ១តែឯងទៅ ហើយអូបាឌាក៏ទៅតាមផ្លូវ១ទៀតតែឯងដែរ។
7 កាលអូបាឌាកំពុងតែដើរទៅ នោះអេលីយ៉ាមកប្រទះ ហើយលោកក៏ស្គាល់អេលីយ៉ា រួចក្រាបផ្កាប់មុខចុះសួរថា នេះគឺលោកអេលីយ៉ា ជាម្ចាស់ខ្ញុំឬអី
8 លោកឆ្លើយតបថា គឺខ្ញុំនេះហើយ សូមទៅទូលចៅហ្វាយអ្នកថា មើល អេលីយ៉ាមកហើយ
9 តែអូបាឌាប្រកែកថា តើខ្ញុំបានធ្វើបាបអ្វី បានជាលោកចង់ប្រគល់ខ្ញុំប្របាទ ទៅក្នុងកណ្តាប់ដៃនៃអ័ហាប់ ឲ្យសំឡាប់ខ្ញុំដូច្នេះ