30 បន្ទាប់នោះ អេលីយ៉ាមានប្រសាសន៍ទៅបណ្តាជនថា សូមចូលមកជិតខ្ញុំវិញ ជនទាំងឡាយក៏អែបចូលមកជិតលោក រួចលោកជួសជុលអាសនានៃព្រះយេហូវ៉ាដែលបានរំលំហើយ
31 អេលីយ៉ាលោកយកថ្ម១២តាមចំនួនពូជអំបូរពួកកូនចៅយ៉ាកុប ដែលព្រះបន្ទូលនៃព្រះយេហូវ៉ាបានមកដល់លោកនោះថា ឈ្មោះឯងត្រូវហៅថា អ៊ីស្រាអែលវិញ
32 លោកក៏យកថ្មទាំងនោះ ស្អាងអាសនា១ថ្វាយព្រះនាមព្រះយេហូវ៉ា ក៏ជីកប្រឡាយព័ទ្ធជុំវិញ មានទំហំល្មមដាក់ពូជស្រូវ២រង្វាល់
33 រួចលោកដាក់ឱសជាលំដាប់ ក៏កាប់គោនោះជាដុំៗ ដាក់ពីលើ ហើយប្រាប់ថា ចូរដងទឹកពេញ៤ក្អម យកមកចាក់លើដង្វាយ និងឧសនេះ
34 រួចលោកប្រាប់ថា ចូរចាក់ម្តងទៀត នោះគេក៏ចាក់ម្តងទៀត រួចលោកប្រាប់ថា ចូរចាក់ម្តងទៀត គេក៏ចាក់ម្តងទៀត គេក៏ចាក់ជាគំរប់៣ដង
35 ទឹកនោះបានហូរព័ទ្ធជុំវិញអាសនា គេក៏ចាក់ទឹករហូតដល់ពេញប្រឡាយដែរ
36 លុះដល់ពេលថ្វាយដង្វាយល្ងាច នោះហោរាអេលីយ៉ាក៏ចូលមកជិតទូលថា ឱព្រះយេហូវ៉ា ជាព្រះនៃអ័ប្រាហាំ នៃអ៊ីសាក ហើយនៃអ៊ីស្រាអែលអើយ សូមឲ្យមនុស្សបានដឹងនៅថ្ងៃនេះថា ទ្រង់ជាព្រះនៃពួកអ៊ីស្រាអែល ហើយថា ទូលបង្គំជាអ្នកបំរើទ្រង់ ព្រមទាំងថា ទូលបង្គំបានធ្វើការទាំងនេះ ដោយស្តាប់តាមព្រះបន្ទូលទ្រង់ផង