១ ពង្សាវតារក្សត្រ 19:17-21 KHOV

17 ដូច្នេះ អ្នក​ណា​ដែល​រួច​ពី​ដាវ​របស់​ហាសែល នោះ​យេហ៊ូវ​នឹង​សំឡាប់​គេ​វិញ ហើយ​អ្នក​ណា​ដែល​រួច​ពី​ដាវ​របស់​យេហ៊ូវ នោះ​អេលី‌សេ​នឹង​សំឡាប់​បង់

18 ប៉ុន្តែ អញ​នឹង​ទុក​ឲ្យ​មាន​មនុស្ស​៧​ពាន់​នាក់​សល់​នៅ ក្នុង​ពួក​អ៊ីស្រា‌អែល ជា​ពួក​អ្នក​ដែល​មិន​បាន​លុត​ជង្គង់​ក្រាប នៅ​ចំពោះ​ព្រះ‌បាល ឬ​ថើប​វា​ឡើយ។

19 ដូច្នេះ លោក​ក៏​ចេញ​ពី​ទី​នោះ ទៅ​រក​អេលី‌សេ ជា​កូន​សាផាត ឃើញ​កំពុង​តែ​ភ្ជួរ មាន​គោ​១២​នឹម​ភ្ជួរ​នៅ​ខាង​មុខ​គាត់ គឺ​គាត់​ដែល​ភ្ជួរ​ដោយ​នឹម​ក្រោយ​បង្អស់ នៅ​ខណៈ​នោះ អេលីយ៉ា​ក៏​ដើរ​ដំរង់​ទៅ​ឯ​គាត់ ហើយ​បោះ​ក្រមា​ខ្លួន​ទៅ​លើ

20 គាត់​ក៏​លះ‌បង់​គោ​ចោល រត់​ទៅ​តាម​អេលីយ៉ា ដោយ​ពាក្យ​ថា សូម​អនុញ្ញាត​ឲ្យ​ខ្ញុំ​ទៅ​ថើប​លា​ឪពុក​ម្តាយ​ខ្ញុំ​សិន នោះ​ខ្ញុំ​នឹង​មក​តាម​លោក តែ​អេលីយ៉ា​ឆ្លើយ​តប​ថា ចូរ​ទៅ​វិញ​ទៅ តើ​អញ​បាន​ធ្វើ​អ្វី​ដល់​ឯង

21 ដូច្នេះ គាត់​ក៏​ត្រឡប់​ទៅ​វិញ យក​គោ​១​នឹម​សំឡាប់​ទៅ ហើយ​ស្ងោរ​ដោយ​គ្រឿង​ប្រដាប់​ទឹម​គោ រួច​ចែក​គ្នា​បរិភោគ​ទៅ រួច​ហើយ​គាត់​ក្រោក​ឡើង​ទៅ​តាម​អេលីយ៉ា ដើម្បី​បំរើ​លោក។