១ ពង្សាវតារក្សត្រ 20:1-6 KHOV

1 គ្រា​នោះ បេន-ហា‌ដាឌ់ ជា​ស្តេច​ស្រុក​ស៊ីរី ទ្រង់​ប្រជុំ​ពួក​ពល‌ទ័ព​របស់​ទ្រង់​មក មាន​ស្តេច​រង​៣២​អង្គ​នៅ​ជា​មួយ​នឹង​ទ្រង់ ព្រម​ទាំង​សេះ និង​រទេះ​ចំបាំង​ផង ទ្រង់​ឡើង​ទៅ​ឡោម‌ព័ទ្ធ​ច្បាំង​នឹង​ក្រុង​សាម៉ារី

2 ក៏​ចាត់​រាជ‌ទូត​ទៅ​ក្នុង​ទី​ក្រុង ទូល​ដល់​អ័ហាប់ ជា​ស្តេច​អ៊ីស្រា‌អែល​ថា បេន-ហា‌ដាឌ់​ទ្រង់​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា

3 មាស​ប្រាក់​របស់​ឯង​ជា​របស់​ផង​អញ​វិញ ហើយ​ប្រពន្ធ​កូន​ទាំង​ប៉ុន្មាន​របស់​ឯង ដែល​មាន​រូប​ល្អ​បំផុត នោះ​សុទ្ធ​តែ​របស់​ផង​អញ​ដែរ

4 ស្តេច​អ៊ីស្រា‌អែល​ក៏​តប​ទៅ​ថា បពិត្រ​ស្តេច​ជា​ម្ចាស់​អើយ តាម​ព្រះ‌បន្ទូល​ទ្រង់ នោះ​ខ្លួន​ទូល‌បង្គំ ព្រម​ទាំង​សព្វ​សារពើ​ដែល​ទូល‌បង្គំ​មាន ក៏​ជា​របស់​ផង​ទ្រង់​ដែរ

5 រួច​ពួក​រាជ‌ទូត​ក៏​មក​ម្តង​ទៀត ទូល​ថា បេន-ហា‌ដាឌ់​ទ្រង់​មាន​ព្រះ‌បន្ទូល​ម្តង​ហើយ​ថា អញ​បាន​ចាត់​ទូត​ឲ្យ​មក​ឯង​ប្រាប់​ថា ត្រូវ​ឲ្យ​ឯង​ប្រគល់​មាស ប្រាក់ និង​ប្រពន្ធ​កូន​ឯង​មក​អញ

6 តែ​ដល់​ថ្ងៃ​ស្អែក​ពេល​ថ្មើរ​នេះ នោះ​អញ​នឹង​ចាត់​ពួក​អញ​ឲ្យ​មក​ឯ​ឯង គេ​នឹង​ឆែក​មើល​ក្នុង​ដំណាក់​ឯង ហើយ​ក្នុង​ផ្ទះ​ពួក​បំរើ​ឯង ឯ​របស់​ណា​ដែល​ជា​ទី​គាប់​ភ្នែក​ឯង នោះ​គេ​នឹង​ចាប់​កាន់​នៅ​ដៃ​យក​ទៅ។