១ ពង្សាវតារក្សត្រ 20:11-17 KHOV

11 រួច​ស្តេច​អ៊ីស្រា‌អែល​មាន​ព្រះ‌បន្ទូល​ឆ្លើយ​ថា ចូរ​ទៅ​ប្រាប់​បេន-ហាឌាឌ់​វិញ​ថា កុំ​បី​ឲ្យ​អ្នក​ដែល​កំពុង​តែ​ពាក់​គ្រឿង​ក្រោះ​អួត​អាង​ខ្លួន ដូច​ជា​អ្នក​ដែល​ដោះ​គ្រឿង​ចេញ​នោះ​ឡើយ

12 បេន-ហាឌាឌ់​បាន​ឮ​ពាក្យ​នោះ ក្នុង​វេលា​កំពុង​ដែល​សោយ​ស្រា​នៅ​ក្នុង​ពន្លា ជា​មួយ​នឹង​ពួក​ស្តេច​រង នោះ​ទ្រង់​ប្រាប់​ដល់​ពួក​ពល‌ទ័ព​ទ្រង់​ថា ចូរ​រៀប‌ចំ​ឡើង គេ​ក៏​ដំរៀប​គ្នា​រៀប​ច្បាំង​នឹង​ទី​ក្រុង។

13 ខណៈ​នោះ មាន​ហោរា​ម្នាក់​ចូល​ទៅ​គាល់​អ័ហាប់ ជា​ស្តេច​អ៊ីស្រា‌អែល ទូល​ថា ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា តើ​ឃើញ​ហ្វូង​ទ័ព​ធំ​នេះ​ឬ​ទេ មើល នៅ​ថ្ងៃ​នេះ អញ​នឹង​ប្រគល់​គេ​មក​ក្នុង​កណ្តាប់​ដៃ​ឯង​ហើយ នោះ​ឯង​នឹង​ដឹង​ថា អញ​នេះ​ជា​ព្រះ‌យេហូវ៉ា​ពិត

14 អ័ហាប់​មាន​ព្រះ‌បន្ទូល​សួរ​ថា តើ​ដោយ‌សារ​អ្នក​ណា រួច​គាត់​ទូល​ឆ្លើយ​ថា ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ដូច្នេះ គឺ​ដោយ‌សារ​ពួក​ទ័ព​របស់​ចៅ‌ហ្វាយ​ខែត្រ​ទាំង​ប៉ុន្មាន ស្តេច​ក៏​សួរ​ទៀត​ថា តើ​អ្នក​ណា​ត្រូវ​នាំ​ទៅ​បះ​នឹង​គេ​ជា​មុន គាត់​ទូល​ឆ្លើយ​ថា គឺ​ជា​ទ្រង់​ព្រះ‌ករុណា

15 ដូច្នេះ ស្តេច​ក៏​ចេញ​ទៅ ត្រួត​មើល​ពួក​ទ័ព​របស់​ចៅ‌ហ្វាយ​ខែត្រ​ទាំង​ប៉ុន្មាន ឃើញ​មាន​គ្នា​២៣២​នាក់ បន្ទាប់​មក ស្តេច​ក៏​ត្រួត​មើល​បណ្តា‌ជន ជា​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​ទាំង​អស់ ឃើញ​មាន​៧​ពាន់​នាក់។

16 គេ​ក៏​ចេញ​ទៅ​នៅ​ពេល​ថ្ងៃ​ត្រង់ ឯ​បេន-ហាឌាឌ់ និង​ពួក​ស្តេច​រង​ទាំង​៣២​អង្គ ដែល​មក​ជួយ​ទ្រង់ គេ​កំពុង​តែ​សោយ​ស្រា​ស្រវឹង នៅ​ក្នុង​ពន្លា

17 ហើយ​ពួក​ពល‌ទ័ព​របស់​ចៅ‌ហ្វាយ​ខែត្រ​ទាំង​ប៉ុន្មាន​ក៏​នាំ​មុខ​ចេញ​ទៅ បេន-ហា‌ដាឌ់​ក៏​ចាត់​ម្នាក់​ឲ្យ​ទៅ​ក្រៅ​មើល អ្នក​នោះ​មក​ទូល​ដល់​ទ្រង់​វិញ​ថា មាន​ពួក​មនុស្ស​ចេញ​ពី​ក្រុង​សាម៉ារី​មក​ហើយ